កម្មការនីម្នាក់ ក្នុងចំណោម ៣នាក់បានស្លាប់ភ្លាមដោយសារគ្រោះថ្នាក់ចរាចរពេលធ្វើដំណើរទៅធ្វើការ
| ព័ត៌មានជាតិ
SHARE

កំពង់ចាម ៖ ប្រភពពីបេឡាជាតិសន្តិសុខសង្គម ឱ្យដឹងថា នៅវេលាម៉ោង ៦ និង៤០នាទីព្រឹកថ្ងៃព្រហស្បតិ៍ ទី០២ ខែសីហា ឆ្នាំ ២០១៨ មានករណីគ្រោះថ្នាក់ ចរាចរណ៍បានកើតឡើងរវាងរថយន្តមួយគ្រឿង បានបើកបុកចំពីក្រោយម៉ូតូកម្មករនិយោជិតមួយគ្រឿងជិះគ្នា ០៣នាក់ ពេលកំពុងជិះឆ្លងថ្នល់ ដែលបណ្តាលឱ្យកម្មការិនីម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងកម្មការិនីចំនួន ០២នាក់ទៀត រងរបួសធ្ងន់។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ ០៦ ភូមិគោករវៀង ឃុំគោករវៀង ស្រុកជើងព្រៃ ខេត្តកំពង់ចាម (ទល់មុខច្រកចូលភ្នំជើងព្រៃ)។
ជនរងគ្រោះទាំងបីនាក់ខាងលើមានឈ្មោះ ៖

១. ឈ្មោះ ខន ស្រីតូច ភេទស្រី អាយុ២៤ឆ្នាំ ទីលំនៅក្នុងភូមិស្រឹង ឃុំសណ្តែក ស្រុកបាធាយ ខេត្តកំពង់ចាម ជាកម្មការនីបម្រើការងារនៅរោងចក្រ ខាលីងតុន (ខេមបូឌា)ដោយស្ថានភាពរបួស៖ បែកក្បាល និងហូរឈាមតាមច្រមុះ(ធ្ងន់)

២.ឈ្មោះ អឿន លីម ភេទស្រី អាយុ២៥ឆ្នាំ ទីលំនៅក្នុងភូមិតាំងជ្រៃ ឃុំ សណ្តែក ស្រុកបាធាយ ខេត្តកំពង់ចាមជាកម្មការនីបម្រើការងារនៅរោងចក្រ ខាលីងតុន (ខេមបូឌា) ដោយស្ថានភាពរបួសៈប៉ោងផ្ទៃមុខខាងស្តាំ រលាត់ជើង និង ស្មងជើងខាងស្តាំ
និងជនរងគ្រោះទី ៣.ឈ្មោះ ជីម ខុំ ភេទស្រី អាយុ២៥ឆ្នាំ ទីលំនៅក្នុងភូមិតាំងជ្រៃ ឃុំសណ្តែក ស្រុកបាធាយ ខេត្តកំពង់ចាម ជាកម្មការនី បម្រើការងារនៅរោងចក្រ ខាលីងតុន (ខេមបូឌា) បានស្លាប់ដោយបែកក្បាល ។

បេឡាជាតិសន្តិសុខសង្គមបញ្ជាក់ថា ជុំវិញករណីគ្រោះថ្នាក់កម្មការនីពេលដំណើរទៅធ្វើការនេះ បច្ចុប្បន្ន ក្រុមការងារ ប.ស.ស. សហការជាមួយមន្ត្រីចរាចរណ៍មូលដ្ឋាន បានចុះធ្វើការសម្របសម្រួល និងបានបញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកជើងព្រៃ ដោយសារស្ថានភាពជនរងគ្រោះធ្ងន់ធ្ងរ បានបញ្ជូនបន្តទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ ចំណែកសពជនរងគ្រោះម្នាក់ទៀតបានប្រគល់ជូនក្រុមគ្រួសារនៅឯស្រុកកំណើតដើម្បីធ្វើបុណ្យតាមប្រពៃណី។
រាល់ថ្លៃសេវាដឹកជញ្ជូន ថ្លៃសេវាព្យាបាលរហូតដល់ជាសះស្បើយ និងតាវកាលិកផ្សេងៗជាច្រើនទៀត គឺជាបន្ទុករបស់បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.)៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation