អ្នកជំនាញ IMF ស្នើដល់អាមេរិក និងចិន រកដំណោះស្រាយសមស្របដើម្បីគេចផុតពីសង្រ្គាមពាណិជ្ជកម្ម
| ព័ត៌មានជាតិ
SHARE



ស្របពេលដែលភាពតានតឹងនៃជំលោះពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងប្រទេសចិន កំពុងតែត្រូវបានចាប់អារម្មណ៏ខ្លាំងក្នុងកិច្ចប្រជុំក្រុមមន្ត្រីមូលនិធិរូបិយវត្ថុអន្តរជាតិ IMF កាលពីចុងសប្តាហ៏កន្លងទៅនោះ អ្នកជំនាញរបស់ IMF ជាច្រើនបានស្នើឲ្យអាមេរិក និងចិន ដោះស្រាយជម្លោះអោយបានសមស្របតាមរយៈការចរចា មិនមែនតាមរយៈការដំឡើងពន្ធដាក់គ្នាទៅវិញទៅមកឡើយ។

តាមការលើកឡើងរបស់មន្ត្រីជំនាញ IMF ការមិនដោះស្រាយជម្លោះនេះ នឹងការគំរាមកំហែងដល់ការលូតលាស់សេដ្ឋកិច្ចពីភពលោកទៀតផង។ លោកស្រី Christine Lagarde ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានលើកឡើងថា IMF គួរតែជា សំឡេងដ៏រឹងមាំមួយសម្រាប់ជំរុញដល់សមាជិកឲ្យដកឧបសគ្គពាណិជ្ជកម្ម, ឧបសគ្គមិនមែនពន្ធ និងការពារសិទ្ធិកម្មសិទ្ធិបញ្ញាផងដែរ។

ការល្មើសនឹងកម្មសិទ្ធិបញ្ញា និងបច្ចេកវិទ្យាអាមេរិក គឺជាកត្តាដ៏សំខាន់មួយក្នុងជម្លោះជាមួយប្រទេសចិន ដែលជំរុញឲ្យលោកប្រធានាធិបតីត្រាំ ប្រកាសពីការដាក់ពន្ធខ្ពស់ជាងមុនលើផលិតផលចិនជាច្រើនពាន់លានដុល្លារ បន្ទាប់ពីដាក់ពន្ធលើដែកថែប។

សហរដ្ឋអាមេរិក និងចិន បានដាក់ពាក្យបណ្តឹងរៀងៗខ្លួនទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក WTO ហើយអង្គការពាណិជ្ជកម្មពិភពលោកបានព្យាករថា ការធ្វើពាណិជ្ជកម្មផលិតផលជុំវិញពិភពលោក នឹងសម្រេចបានអត្រាកំណើនត្រឹមតែ៤.៤%ប៉ុណ្ណោះក្នុងឆ្នាំ២០១៨នេះ បន្ទាប់ពីកើនឡើងបានអត្រា៤.៧%កាលពីឆ្នាំមុន៕



ដោយ ៖ អាន ច័ន្ទថ្លា

Logo Brand Footer

CAMBODIAN
NEWS CHANNEL

Tel: (+855) 12 999 434 | Fax: (+855) 23 724 121
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation