សម្តេចតេជោ ៖ ស្ថិរភាពសង្គម ស្ថិរភាពនយោយបាយក្នុងពេលបោះឆ្នោតឆ្នាំ២០១៨ ខុសគ្នាឆ្ងាយពីបោះឆ្នោតឆ្នាំ២០១៣ ដោយសារតែ មេរោគសង្រ្គាមបានរលាយនិងស្លាប់បាត់ពីកម្ពុជា
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ មានប្រសាសន៍ក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករកម្មការិនីក្នុងខណ្ឌពោធិ៍សែនជ័យនាថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការអញ្ជើញទៅបោះឆ្នោតរបស់ប្រជាជនរហូតដល់ជាង៨២ភាគរយត្រូវបានធ្វើឲ្យយុទ្ធនាការដេកផ្ទះឈ្នះស្អាតបរាជ័យ។


សម្តេចតេជោបានហៅថា យុទ្ធនាការនេះជាការល្ងង់មួយ ដែលបង្ហាញឲ្យឃើញថា កុំថាឡើយដឹកនាំប្រទេស សូម្បីដឹកនាំក្រុមហ៊ុន ឬគ្រួសារមួយក៏ មិនអាចដឹកនាំបានដែរ។ សម្តេចតេជោបានបន្តថា បើពួកនេះមានវត្តមានប្រាកដជាមានសង្រ្គាម ព្រោះពួកនេះពូកែលាបពណ៌រើសឲ្យជាតិសាសន៍ ចោទខ្មែរគ្នាឯងដែលបានទៅបោះឆ្នោតថាជាយួនជាដើម។

សម្តេចតេជោបានមានប្រសាសន៍ថា អ្នកដែលបានទៅបោះឆ្នោតប្រមាណ ជាង៨២ភាគរយគឺជាអ្នកគាំទ្រលទ្ធប្រជាធិបតេយ្យ ស្រលាញ់សន្តិភាព និងការអភិវឌ្ឍ យ៉ាងណាក៏ដោយសម្តេចបាន អង្វរ ដល់អ្នកដែលបានទៅបោះឆ្នោតកុំរើសអើងចំពោះអ្នកមិនបានទៅបោះឆ្នោត។

ជាមួយគ្នានេះសម្តេចតេជោបានរំលឹកឡើងថា កាលពីឆ្នាំ២០១៣ ចាប់ពីយុទ្ធនាការបោះឆ្នោតរហូតដល់បោះឆ្នោត គឺមានភាពខុសគ្នាពីឆ្នាំ២០១៨ កាល២០១៣ អ្នករកស៊ី អ្នករស់នៅភ្នំពេញនាំគ្នាបិទតូបលក់ដូរ អ្នកខ្លះដកលុយអស់ពីធនាគារបារម្ភពីសុវត្ថិភាព ព្រោះកាលនោះមានមេរោគសង្គ្រាមវាបង្កបញ្ហា ដល់ពេល២០១៨មេរោគសង្រ្គាមវារលាយបាត់ ទើបធ្វើឲ្យយើងមានសន្តិភាព ប្រជាជនសប្បាយចិត្តទៅបោះឆ្នោត។

សម្តេចតេជោបានបញ្ជាក់ថា ដូច្នេះមេរោគសង្រ្គាមវាស្លាប់ គឺសាកសមហើយ បើនៅប្រាកដជាមានសង្រ្គាមជាមិនខាន៕ (អត្ថបទ៖ ហ៊ន សុភ័ក្រ)

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation