សម្តេចតេជោ ក្រើនរំលឹកដល់មន្រ្តីរាជរដ្ឋាភិបាលទាំងអស់ ត្រូវធ្វើជាអ្នកបម្រើប្រជាជនឲ្យច្រើននិង ប្រសិទ្ធភាពជាងមុន មិនមែនជាប់ឆ្នោតហើយ ព្រងើយកន្តើយនោះទេ
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករកម្មការិនីរោងចក្រចំនួន ១ម៉ឺន៤ពាន់៦៩៧នាក់ មកពីរោងចក្រ សហគ្រាសចំនួន២៤ នៅក្នុងខណ្ឌពោធិ៍សែនជ័យនាព្រឹកថ្ងៃទី០២ សីហា ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថ្លែងក្រើនរំលឹកឲ្យមន្រ្តីរជរដ្ឋាភិបាលត្រូវបម្រើប្រជាជនឲ្យល្អជាងមុន ទូលាយជាងមុន ប្រសិទ្ធភាពជាងមុន ឲ្យ ប្រជាជនបានផលប្រយោជន៍ជាងមុន។

សម្តេចតេជោបានលើកឡើងថា បន្ទុករបស់យើងកាន់តែធ្ងន់ ជាងមុនមួយគុណនិងពីរ មិនត្រូវបានជាប់ឆ្នោត ហើយព្រងើយកន្តើយនោះទេ មិនត្រូវជិះសេះលែងដៃទេ។
សម្តេចតេជោបានបញ្ជាក់ថា គណបក្សប្រជាជនគ្មានទម្លាប់ចុះជួយប្រជាជនតែងនៅពេលបោះឆ្នោតទេ គឺជួយប្រជាពលរដ្ឋគ្រប់ពេល។

សូមជម្រាបថា នៅក្នុងឱកាសនេះដែរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថ្លែងអំណរគុណចំពោះប្រជាជនកម្ពុជាទូទាំងប្រទេស និងកម្មករកម្មការិនីដែលបានចូលរួមទៅបោះឆ្នោតចូលរួមលទ្ធិប្រជាធិបតេយ្យ៕ (​អត្ថបទ៖ ហ៊ន សុភ័ក្រ)

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation