ព្រឹទ្ធសភានឹងធ្វើវិស្សមកាល ៣ខែដោយមិនមានកិច្ចប្រជុំ រហូតដល់ថ្ងៃ២៣ តុលា តែសមាជិកព្រឹទ្ធសភាទាំងអស់ត្រូវចុះមូលដ្ឋានតាមភូមិភាគ របស់ខ្លួន
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ) ៖ សម្តេចវិបុលសេនាភក្តីសាយ ឈុំ ប្រធានព្រឹទ្ធសភា បានចេញសេចក្តីជូនដំណឹងដល់ អនុប្រធានទី១-អនុប្រធានទី២ សមាជិក សមាជិកាព្រឹទ្ធ សភាទាំងអស់ថា សម័យប្រជុំលើកទី១ នៃព្រឹទ្ធសភានីតិកាលទី៤ដែលបានចាប់ផ្តើម ថ្ងៃទី ២៣ខែមេសាឆ្នាំ២០១៨ គិតមកដល់ពេលនេះ មានរយៈពេលជាង ៣ខែហើយ។

តាមរយៈសេចក្តីជូនដំណឹង ដែលចុះហត្ថលេខាដោយសម្តេចប្រធានព្រឹទ្ធសភា នៅថ្ងៃទី៣១ខែ កក្កដា បញ្ជាក់ថា យោងមាត្រា១០៧ថ្មីនៃរដ្ឋធម្មនុញ្ញបានចែងថា «ព្រឹទ្ធសភា ប្រជុំជាសាមញ្ញ២ដងក្នុង១ឆ្នាំ ដែលសម័យប្រជុំនីមួយៗ មានថិរៈវេលាយ៉ាងតិច៣ខែ។
ដូច្នេះសម័យប្រជុំលើកទី១ព្រឹទ្ធសភានីតិកាលទី៤ត្រូវបានបញ្ចប់ បន្ទាប់ពីនេះព្រឹទ្ធសភាត្រូវស្ថិតក្នុងអំឡុងពេលចន្លោះសម័យប្រជុំ (វិស្សមកាល) រហូតដល់ថ្ងៃទី ២៣ខែតុលាឆ្នាំ២០១៨។

យោងតាមបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា គឺ ក្នុងវិស្សមកាល នៃចន្លោះសម័យប្រជុំរយៈពេល ៣ខែនេះ សមាជិកព្រឹទ្ធសភា ក៏ដូចជាសមាជិកគណៈកម្មការនានា ត្រូវបំពេញការងារជាប្រក្រតីក្នុងព្រឹទ្ធសភា និងចុះទៅ ប្រាស្រ័យទាក់ទងជាមួយនិងអាជ្ញាធរដែនដីក្នុងភូមិភាគរបស់។

សូមជំរាបថា សមាជិក សមាជិកាព្រឹទ្ធសភានីតិកាលទី៤នេះ មានចំនួន៦២រូប និង មានគណៈកម្មការជំនាញចំនួន ១០គណៈ កម្មការ៕



អត្ថបទ ៖ វងសុភ័ក្ត្រ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation