៧ខែ ឆ្នាំ​នេះ រមណីយដ្ឋាន​អង្គរ ទទួលបាន​ចំណូល​ជិត៧០លានដុល្លារ ពីការ​លក់​សំបុត្រ​ចូល​ទស្សនា​
| ព័ត៌មានជាតិ
SHARE

ក្នុងរយៈពេល ៧ខែ ឆ្នាំ​២០១៨ កម្ពុជា ទទួលបានចំណូល​សរុប ៦៩,៦៦លានដុល្លារ ពីការ​លក់​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ​ឱ្យភ្ញៀវទេសចរបរទេស​ចំនួនជាង ១,៥៤លាន​នាក់។ នេះបើតាម​របាយការណ៍​របស់​គ្រឹះស្ថានអង្គរ ចេញផ្សាយនៅថ្ងៃទី១ សីហា ២០១៨។


ចំណូល​នេះ បាន​កើនឡើង ១៥,៣៦% និង​ចំនួន​ភ្ញៀវ​ទិញ​សំបុត្រ កើនឡើង ៨,៩៧% បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា កាលពីឆ្នាំ​២០១៧។


របាយការណ៍​ដដែលរបស់​គ្រឹះស្ថានអង្គរ
បានបង្ហាញ​ចំណូល​ដែលបាន​មកពី​ការ​លក់​សំបុត្រ​ប្រចាំខែនីមួយៗចាប់ពីខែមករា ដល់ កក្កដា ឆ្នាំ២០១៨​ ដែលមានដូចជា៖
ខែមករា៖ ជាង ១៣,៤៧លានដុល្លារ
ខែកុម្ភៈ៖ ជាង ១៤លានដុល្លារ
ខែមីនា៖ ជាង ១២,១៦លានដុល្លារ
ខែមេសា៖ ជាង ៨,៥៩លានដុល្លារ
ខែឧសភា៖ ជាង ៦,៧៣លានដុល្លារ
ខែមិថុនា៖ ជាង ៦,៤៧លានដុល្លារ
ខែកក្កដា៖ ជាង ៨,១៩លានដុល្លារ។


គ្រឹះស្ថាន​អង្គរ​បញ្ជាក់បន្ថែម​ថា រយៈពេល​៧​ខែ​នេះ ​ក្នុង​ចំណោម​ចំណូល​ពី​ការ​លក់​បណ្ណ​ចូល​ទស្សនា​អង្គរ​ ក្នុង​នោះ​ថវិកា​ចំនួន​ជាង ៣,០៨លាន​ដុល្លារ ត្រូវបាន​បង់​ចូល​មូល​នីធិ​មន្ទីរពេទ្យ​គន្ធបុប្ផា ដើម្បី​ចូលរួម​ក្នុង​សកម្មភាព​សង្គ្រោះ​ជីវិត​កុមារ​កម្ពុជា៕ (យង់​ សុភា) 

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation