អគ្គនាយកស៊ីម៉ាក់៖ បើពលរដ្ឋ ប្រទះឃើញគ្រាប់បែក ឬគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ សូមកុំប្រថុយប្រថានលើក ឬដឹក នាំឲ្យគ្រោះថ្នាក់ - CNC News
អគ្គនាយកស៊ីម៉ាក់៖ បើពលរដ្ឋ ប្រទះឃើញគ្រាប់បែក ឬគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ សូមកុំប្រថុយប្រថានលើក ឬដឹក នាំឲ្យគ្រោះថ្នាក់
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ អគ្គនាយកស៊ីម៉ាក់មានប្រសាសន៍ថា បើពលរដ្ឋ ប្រទះឃើញគ្រាប់បែក ឬគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ សូមកុំប្រថុយប្រថានលើក ឬដឹក នាំឲ្យគ្រោះថ្នាក់។


ការអំពាវនាវយ៉ាងដូច្នេះ របស់​ ឯកឧត្តម​ ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានធ្វើឡើងបន្ទាប់ពីកើតមានករណីមួយនៅក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដោយមានក្រុមបូមខ្សាច់មួយក្រុម បានជួបគ្រាប់បែក MK82 របស់អាមេរិក ហើយក៏បាន ជីកដឹកគ្រាប់បែកដោយខ្លួនឯង យកទៅឲ្យប៉ូលីសឃុំ និងប៉ូលីសស្រុក ប៉ុន្ដែពួកគាត់មិនហ៊ានទទួលនោះទេ ព្រោះមិនមែនជំនាញរបស់ពួកគាត់ ហើយក៏បានដឹកទៅរកក្រុមស៊ីម៉ាក់ នៅកំពង់ឆ្នាំង។

ឯកឧត្តម​ ហេង រតនា បានបញ្ជាក់ថា ការធ្វើបែបនេះ វាបង្កគ្រោះថ្នាក់ខ្លាំងណាស់ ដោយសូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ កុំប្រព្រឹត្តសកម្មភាពបែបនេះ ហើយត្រូវទៅសុំទាក់ទងឲ្យជំនាញគេ ទៅធ្វើការដោះបន្សាបសិន សូមកុំដឹកបែបនេះ៕(អ៊ុត​ លក្ខិណា)

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation