ផ្ទះ​ពលរដ្ឋ១១២ខ្នងដែលរងផលប៉ះពាល់ដោយសារទឹកទន្លេមេគង្គក្នុងខេត្តកំពង់ចាមត្រូវបានផ្លាស់ទីទៅកាន់ទួលសុវត្ថិភាព
| ព័ត៌មានជាតិ
SHARE

(កំពង់ចាម)៖ បន្ទាប់ពីមានការជន់លិចជាបន្តបន្ទាប់ដោយសារទឹកទន្លេមេគង្គក្នុងខេត្តកំពង់ចាមនាពេលនេះគឺផ្ទះប្រជាពលរដ្ឋចំនួន១១២ខ្នងផ្ទះស្មើនឹង១៣៧គ្រួសារផ្សេងទៀតស្ថិតនៅក្នុងភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាមបានបង្ខំចិត្តចាកចេញពីលំនៅដ្ឋានជាបន្តបន្ទាប់ ដើម្បីទៅសង់កន្លែងស្នាក់នៅបណ្តោះអាសន្ននៅទួលសុវត្ថិភាព គឺនៅទួលបេង ស្ថិតនៅចំងាយប្រមាណ១គីឡូម៉ែត្រពីភូមិរបស់ពួកគាត់។

ទន្ទឹមនេះក្នុងនាមលោក ឡោ ចាន់លី អភិបាលនៃគណៈអភិបាលស្រុកព្រៃឈរក៏បានដឹកនាំកងកម្លាំងប្រដាប់អាវុធចុះជួយសង់លំនៅស្ថានបណ្តោះអាស្នជូនពួកគាត់ទាំង១៣៧គ្រួសារ ជាមួយគ្នានេះដែរឯកឧត្តម ប៉ាន សូរស័ក រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាតំណាងរាស្ត្រមណ្ឌលកំពង់ចាម និងសប្បុរសជនក៏បាននាំយកអំណោយមួយចំនួនធំដើម្បីធ្វើការចែកជូនពួកគាត់ទាំងអស់គ្នាទៀតផង។

សូមបញ្ជាក់ថា ទឹកទន្លេមេគង្គនៅក្នុងខេត្តកំពង់ចាមនៅវេលាម៉ោង១២ថ្ងៃត្រង់ នាថ្ងៃទី ០១ ខែសីហានេះ បានឡើងដល់កម្ពស់១៤,៨៩ម៉ែត្រ ដែលកៀកទៅនឹងចំណុចប្រកាសប្រុងប្រយ័ត្ន ១៥,២០ម៉ែត្រ៕

(អត្ថបទ និងរូបភាព៖ ហ៊ាង ថាច)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation