រដ្ឋមន្ត្រីការបរទេសកម្ពុជាចូលរួមកិច្ចប្រជុំជាមួយរដ្ឋមន្រ្តីការបរទេសអាស៊ានស្តីពីសិទ្ធមនុស្ស
| ព័ត៌មានជាតិ
SHARE

(សិង្ហបូរី)៖ នៅរសៀលថ្ងៃពុធ ទី ០១ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានអញ្ជើញចូលរួមក្នុងជំនួបរវាងរដ្ឋមន្រ្តីការបរទេសអាស៊ាន ជាមួយតំណាងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន ស្តីពីសិទ្ធិមនុស្ស នៅសាធារណរដ្ឋសឹង្ហបុរី។

តាមការបញ្ជាក់ពីក្រសួងការបរទេសមុននឹងឈានដល់កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅសាធារណរដ្ឋសឹង្ហបុរី ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយរដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសជាច្រើនក្នុងសមាគមអាស៊ាន ដែលមានដូចជា លោកជំទាវ Retno Marsudi រដ្ឋមន្រ្ដីការបរទេសនៃសាធារណរដ្ឋឥណ្ឌូណេស៊ី, លោកជំទាវ Kang Kyung-wha រដ្ឋមន្រ្ដីការបរទេសនៃសាធារណរដ្ឋកូរ៉េ ,ឯកឧត្ដម Dionisio Soares Babo រដ្ឋមន្រ្ដីការបរទេសនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត, លោកជំទាវ Ine Marie Eriksen Søreide រដ្ឋមន្រ្ដីការបរទេសនៃព្រះរាជាណាចក្រន័រវេស
,លោកជំទាវ Kang Kyung-wha រដ្ឋមន្រ្ដីការបរទេសនៃសាធារណរដ្ឋកូរ៉េជាដើម៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation