ក្រសួង ៣ ប្រកាសតម្លៃថ្មីថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ ៖ នៅថ្ងៃ​ទី​ ០១ ខែសីហា​នេះ​
ក្រសួងពាណិជ្ជកម្ម,​ក្រសួងរ៉ែនិងថាមពល និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានប្រកាសចេញតម្លៃលក់រាយប្រេង​ឥន្ធនៈ​ថ្មីសម្រាប់អនុវត្តចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨។


តាមរយៈការប្រកាសនេះ ទាំងតម្លៃលក់រាយប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូតមិនមានការប្រែប្រួលទេ​ គឺនៅរក្សាតម្លៃដដែល ដែលក្នុងនោះ
ប្រេងសាំងធម្មតា តម្លៃ៣៩៥០ រៀលក្នុងលីត្រ​និងប្រេងម៉ាស៊ូត តម្លៃ ៣៧៥០ រៀលក្នុងមួយលីត្រ។

ក្រសួងទាំង៣ បញ្ជាក់ថា តម្លៃអតិបរមាលក់រាយប្រេងឥន្ធនៈ នេះត្រូវអនុវត្តចាប់ពីការជូនដំណឹងនេះតទៅនៅតាមស្ថានីយ៍លក់រាយប្រេងឥន្ធនៈទាំងអស់​ ​សម្រាប់អនុវត្តចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation