ព័ត៌មានអន្តរជាតិ

មនុស្សយ៉ាងតិច ១០នាក់រងរបួសនៅក្នុងហេតុការណ៍គ្រោះថ្នាក់រថភ្លើងក្នុងប្រទេសប៉េរូ

image

ក្រុមអាជ្ញាធរបាននិយាយថារថភ្លើងដឹកអ្នកដំណើរពីរគ្រឿងបានធ្លាក់នៅជិតកន្លែងទេសចរដ៏ពេញនិយមរបស់ប្រទេសប៉េរូនៅ Machu Picchu កាលពីថ្ងៃអង្គារដោយបណ្តាលឱ្យមនុស្ស ១០ នាក់រងរបួស។ ការបុកគ្នានេះបានកើតឡើងនៅពេលរថភ្លើងពីក្រុមប្រតិបត្តិករដឹកជញ្ជូន Machu Picchu ធំជាងគេពីរនាក់បានបុកគ្នាតែប៉ុន្មានគីឡូម៉ែត្រពីអាតាកា។

ក្រុមមន្ត្រីបាននិយាយថាអ្នកដំណើរ ១០នាក់បានរងរបួសធ្ងន់ធ្ងរហើយ ១០ នាក់ត្រូវបានគេនាំយកទៅកាន់គ្លីនីកនៅខាងក្រៅ Cuzco ។ សេចក្តីថ្លែងការណ៍មួយពី Inca Rail បាននិយាយថាអ្នកដំណើរម្នាក់ក្នុងចំណោមជរងគ្រោះដែលរងរបួសគឺជាជនជាតិឈីលីប៉ុន្តែមិនមានព័ត៌មានបន្ថែមស្តីពីសញ្ជាតិ របស់អ្នកតំណើរងរបួសដទៃទៀតឡើយ

សាក្សីម្នាក់បានប្រាប់ RPP News ថារថភ្លើងមួយបានបញ្ឈប់ដោយសារតែការតវ៉ានៅក្នុងតំបន់នេះ។ Machu Picchu ជាតំបន់បេតិកភណ្ឌពិភពលោកដែល ទទួលស្គាល់ដោយ អង្គការយូណេស្កូ ហើយក្នុងមួយឆ្នាំៗ ទេសចរណ៍អន្តរជាតិ រាប់លាននាក់មកទស្សនា ។



ប្រែសម្រួល ៖ ខៀវ កូឡា