ខណ្ឌរដ្ឋបាលជលផលកំពង់ចាមហាមឃាត់ចំពោះប្រជានេសាទប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់នៅក្នុងរដូវបិទនេសាទ
| ព័ត៌មានជាតិ
SHARE

កំពង់ចាម ៖ ស្របពេលដែលទឹកទន្លេមេគង្គក្នុងខេត្តកំពង់ចាមបានឡើង និងជារដូវត្រីពងនៅក្នុងរដូវបិទនេសាទនេះ លោក អ៊ុក ណារិន នាយខណ្ឌរដ្ឋបាល ជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាមក៏បានចេញសេចក្តីជូនដំណឹងទៅដល់ប្រជានេសាទនៅក្នុងខេត្តកំពង់ចាមថា រដូវបិទនេសាទ គឺចាប់ពីថ្ងៃ១មិថុនា ដល់ថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០១៨ ហើយឧបករណ៍ដែលហាមឃាត់មិនឲ្យប្រជានេសាទប្រើប្រាស់មានដូចជា លូស្បៃមុង អួន ម៉ាញ់ ឆៃរ៉ា នាម ឆ្លួក ឧបករណ៍ឆក់ រួមទាំងឧបករណ៍ហាមឃាត់មួយចំនួនទៀត ហើយឧបករណ៍ដែលអនុញ្ញាតឲ្យប្រើប្រាស់មានតែរាយសន្ទូច ដាក់មងជាដើមទើបអនុញ្ញាត។

ហើយចំពោះនៅក្នុងរដូវបិទនេសាទដែលជារដួវទឹកឡើង និងត្រីពងនៅក្នុងឆ្នាំ២០១៨នេះដែរ ខណ្ឌរដ្ឋបាលជលផលកំពង់ចាមក៏បានបង្ក្រាប ករណីបទល្មើសនេសាទបានចំនួន២៣ករណី ក្នុងនោះ២២ករណីត្រូវបានដុតបំផ្លាញចោល និងចាក់ប្រលែងកូនត្រីបានជាង១០០គីឡូក្រាមផងដែរ។

សូមបញ្ជាក់ថា ទឹកទន្លេមេគង្គនៅក្នុងខេត្តកំពង់ចាមនៅថ្ងៃនេះបានឡើងដល់កំពស់១៤,៨៥ម៉ែត្រ កៀកទៅនឹងចំណុចប្រកាសប្រុងប្រយ័ត្ន ១៥,២០ម៉ែត្រ ហើយនៅថ្ងៃនេះដែរម៉ាស៊ីនកំលាំង៦៥សេសចំនួន២គ្រឿងបានដឹកទៅក្រោមស្ពានគីស្សូណា ក្រុងកំពង់ចាមដើម្បីត្រៀមទុកបូមទឹករំដោះចេញពីក្រុងកំពង់ចាម ចូលទៅក្នុងទន្លេវិញ ពីព្រោះកំពស់ទឹកទន្លេខ្ពស់ជាងប្រព័ន្ធលូនៅក្នុងក្រុង ដែលជាហេតុទឹកលូមិនអាចហូរចូលក្នុងទន្លេបានដោយខ្លួនឯង៕

អត្ថបទ ៖ ហ៊ាង ថាច

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation