អង្គភាពប្រឆាំងអំពើពុករលួយ ៖ ក្នុងខែកក្កដាមានបណ្តឹងទាក់ទងនឹងអំពើពុករលួយ៤២ ហើយកណ្តាលជាបណ្តឹងអនាមិក
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ ៖ ឯកឧត្តមតុប សំ ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយបានដឹកនាំកិច្ចប្រជុំលើកទី៣៧ អណត្តិទី២នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ(ក.ជ.ប.ព)។

របៀបវារៈសម័យប្រជុំដែលបានប្រព្រឹត្តទៅកាលពីរសៀលថ្ងៃទី៣១ខែកក្កដា នៅអង្គភាពប្រឆាំងអំពើពុករលួយ មាន ២ គឺ១-ពិនិត្យនិងអនុម័តកំណត់ហេតុកិច្ចប្រជុំ
ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយលើកទី៣៦ អាណត្តិទី២ និង ២ស្តាប់របាយការណ៏របស់ឯកឧត្តមទេសរដ្ឋមន្ត្រីឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយអំពីសកម្មភាពការងាររបស់អង្គភាពប្រឆាំងអំពើពុក រលួយ ក្នុងអំឡុងខែកក្កដាឆ្នាំ២០១៨។

ឯកឧត្តមទេសរដ្ឋមន្ត្រីឱម យ៉ិនទៀង បញ្ជាក់ថា យោងតាមរបាយការណ៏នៅក្នុងខែកក្កដានេះ អង្គភាពប្រឆាំងអំពើពុករលួយទទួលបានការប្រកាសទ្រព្យសម្បត្តិ និងបំណុលសរុបចំនួន២០៧នាក់ ដែលក្នុងនោះអ្នកទើបទទួលបានការតែងតាំងថ្មីមានចំនួន១៩១នាក់។ ជាមួយគ្នានេះក្នុងខែកក្កដា អង្គភាពប្រឆាំងអំពើពុករលួយបានទទួលពាក្យបណ្តឹងសរុបចំនួន៤២ បណ្តឹង ក្នុងនោះមានបណ្តឹងអនាមិក១៩ពាក្យស្មើនឹង៤៥% ។

ឯកឧត្តមទេសរដ្ឋមន្ត្រីឱម យ៉ិនទៀង បន្តថា បន្ទាប់ពីទទួលបានបណ្តឹងទាំងនោះ អង្គភាពប្រឆាំងអំពើពុករលួយ បានទាក់ទងភ្លាមទៅក្រសួងស្ថាប័នសាម៉ីខ្លួនរងការចោទប្រកាន់
ធ្វើការបំភ្លឺចំនួន១៨ករណី ។ ហើយអង្គភាពប្រឆាំងអំពើពុករលួយបានឲ្យសាម៉ីខ្លួនរងការចោទប្រកាន់ធ្វើការបំភ្លឺ
ចំនួន២១លិខិតនិងបានឆ្លើយតបទៅម្ចាស់បណ្តឹងចំនួន២៩ម្ចាស់បណ្តឹង ។

ក្រៅពីនោះ បណ្តឹងដែលនៅសល់ បន្ទាប់ពីពិចារណា ថាពាក្យបណ្តឹងរបស់គាត់មិនពាក់ព័ន្ធដល់សមត្ថកិច្ចអង្គភាពប្រឆាំងអំពើពុករលួយទេ អង្គភាពប្រឆាំងអំពើពុករលួយបានបានបើកប្រអប់ស្តាប់ចម្លើយ២៥លើកនិងបានស្រាវជ្រាវអត្តសញ្ញាណមន្ត្រីរាជ ការដែលទទួលរងបណ្តឹងចំនួន១៧ ករណី។

ឆ្លងតាមរបាយការណ៏និងសកម្មភាពរបស់អង្គភាពប្រឆាំងអំពើពុករលួយខាងលើ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បានវាយតម្លៃខ្ពស់និងកោតសរសើរអង្គភាពប្រឆាំងអំពើពុករលួយចំពោះដំណើរការងារក្នុងខែកក្កដា បានយ៉ាង សកម្ម ដូចខែមុនៗដែរ ទាំងការងារអប់រំ បង្កាទប់ស្កាត់ និងស៊ើបអង្កេត ដែលមានការអង្កេត ការប្រកាសទ្រព្យសម្បត្តិនិងបំ ណុល ការដេញថ្លៃ ការទទួល ពាក្យ បណ្តឹង និងដោះ ស្រាយឆ្លើយតបទៅម្ចាស់បណ្តឹង ទាន់ពេលវេលា និងការងារសង្កេត ការណ៌ជាដើម៕



អត្ថបទ ៖ វង សុភ័ក្ត្រ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation