ស្ថាបនិកមជ្ឃមណ្ឌលឯកសារកម្ពុជាទទូលរង្វាន់ណូបែលអាស៊ី
| ព័ត៌មានជាតិ
SHARE

លោកឆាំង យុ ជនរងគ្រោះនៃរបបប្រល័យពូជសាសន៍ប៉ុលពតនាយកមជ្ឃមណ្ឌលឯកសារកម្ពុជា (DCCAM) ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញជាអ្នកផ្តួចផ្តើមគំនិតចងក្រងឯកសារស្រាវជ្រាវរកភស្តុតាងនិងសាក្សីនៃបទឧក្រិដ្ឋប្រល័យពូជសាសន៍របស់បនប៉ុលពតមកលើប្រជាជនកម្ពុជាត្រូវបានគេប្រកាសអោយដឹងថា លោកទទួលបានរង្វាន់ណូបែលអាស៊ី។

លោកឆាំង យុ បានថ្លែងប្រាប់ស៊ីអិនស៊ីថា “ មានគេទូរស័ព្ទមកប្រាប់ខ្ញុំមួយដង ជាពីរដងពីរឿងនេះដំបូងខ្ញុំសឹងតែមិនជឿផងដោយហេតុថាការខិតខំរបស់ខ្ញុំដើម្បីរកយុត្តិធម៍ជូនជនរងគ្រោះដោយរបបខ្មែរក្រហមគឺមិនមែនគោលបំណងចង់បានរង្វាន់អ្វីទ្បើយ ” លោកនិងត្រូវទទួលរង្វាន់នេះទីក្រុងម៉ានីល ប្រទេសហ្វីលីពីននាថ្ងៃ៣១ ខែសីហា ខាងមុខ ។

នៅពេលដែលត្រូវបានចោតសួរថា ជាធម្មតាប្រជាជនកម្ពុជាតែងតែចង់ដឹងថា រង្វាន់នីមួយៗភ្ជាប់និងទឹកប្រាក់ប៉ុន្មាន លោកបានឆ្លើយតបសំនួរនេះដោយសើចរលាក់ក្នុងន័យសប្បាយរីករាយ ដោយបញ្ជាក់ថាអ្នកសរសេរសំបុត្រអញ្ជើញទៅទទួលរង្វាន់អត់មានសរសេរថា បានលុយប៉ុន្មានផងនិង ប៉ុន្តែចំពោះខ្ញុំរង្វាន់នេះន័យធំធេងណាស់ដោយហេតុថាវាប្រាប់យើងអោយកុំបោះបង់ចោលនៃក្តីសង្ឃឹមសំរប់យើងទំាងអស់គ្នាដែលបានស្វែងរកការពិតនិងយុត្តិធម៍ជូនប្រជាជនកម្ពុជារាប់លាននាក់ដែលបានស្លាប់ក្នុងរបបប្រល័យពូជសាសន៍ចន្លោះពីមេសា ១៩៧៥ ដល់ដើមខែមករា ១៩៧៩ ។

សូមបញ្ជាក់ថា លោក ឆាង យុ អាយុ៥៧ឆ្នាំជាកូនខ្មែរមានស្រុកកំណើតនៅភ្នំពេញដែលមានឪពុកម្តាយជាអ្នកស្រុកព្រៃកប្បាស ខេត្តតាកែវ បានរត់ភៀសខ្លួនចេញពីប្រទេសកម្ពុជាទៅកាន់សហរដ្ឋអាមេរិកដោយកាត់តាមប្រទេសហ្វីលីពីនហើយលោកបានទទួលការអប់រំបរិញ្ញប័ត្រជាន់ខ្ពស់លើទឹកដីអាមេរិកនិងបានបង្កើតមជ្ឃមណ្ឌលឯកសារកម្ពុជាកាលពីឆ្នាំ១៩៩៥នៅភ្នំពេញហើយដោយសារមជ្ឃមណ្ឌលនេះទើបសាលាក្តីកូនកាត់ខ្មែរក្រហមមួយបានប្រើប្រាស់ឯកសារទំាងនោះរហូតមកដល់សព្វថ្ងៃ ហើយបច្ចុប្បន្ននេះលោកបានបង្កើតថែមទៀតនូវវិទ្យាស្ថានស្លឹករឹតបង្កើតទ្បើងក្នុងគោលបំណងជាកន្លែងទុកឯកសារ ជាសារមន្ទីរ ជាបណ្ណាល័យសំរាប់ការស្រាវជ្រាវរៀនសូត្រ សិក្សារបស់មនុស្សទូទៅទំាងខ្មែរនិងបរទេស ៕



អត្ថបទ ៖ ខៀវ កូទ្បា

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation