ពលរដ្ឋរាប់ម៉ឺននាក់ចូលរួមដង្ហែក្បួននៅទូទាំងប្រទេសដើម្បីតវ៉ាប្រឆាំងនឹងកំណែទម្រង់សេដ្ឋកិច្ចរបស់ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង
| ព័ត៌មានអន្តរជាតិ
SHARE



កាលពីថ្ងៃព្រហស្បតិ៍ ក្រុមគិលានុបដ្ឋាក, គ្រូបង្រៀន និងបុគ្គលិកវិស័យសាធារណៈផ្សេងៗទៀតរាប់ម៉ឺននាក់បានចូលរួមក្នុងការដង្ហែក្បួនប្រឆាំងនឹងកំណែទម្រង់សេដ្ឋកិច្ចរបស់ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ដោយបណ្តាលឲ្យរាំងស្ទះដល់ការធ្វើដំណើរ និងឈានដល់ការប៉ះទង្គិចគ្នាជាមួយប៉ូលិសនៅក្នុងទីក្រុងមួយចំនួន។
ក្នុងអំឡុងការធ្វើបាតុកម្មប្រមាណ១៨០កន្លែងនៅទូទាំងប្រទេសបារាំងនោះ, ការប៉ះទង្គិចគ្នាបានកើតមានឡើងរវាងប៉ូលិសជាមួយនឹងក្រុមបាតុករវ័យក្មេងនៅក្នុងទីក្រុងប៉ារីស និងភាគខាងលិចទីក្រុងណានតេស (Nantes) ជាកន្លែងដែលកងកម្លាំងសន្តិសុខបានបាញ់ទឹក និងឧស្ម័នបង្ហូរទឹកភ្នែក។


នេះគឺជាលើកដំបូងដែលបុគ្គលិកវិស័យសាធារណៈដែលមានចាប់ពីអ្នកគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសរហូតដល់មន្ត្រីរាជការបានចូលរួមជាមួយបុគ្គលិកផ្លូវដែក និងអ្នកចូលនិវត្តន៍ដើម្បីធ្វើការតវ៉ាប្រឆាំងទៅនឹងកំណែទម្រង់សេដ្ឋកិច្ចជាច្រើនដែលលោក ម៉ាក្រុង ចង់ដាក់ឲ្យអនុវត្តចាប់តាំងពីលោកបានចូលកាន់តំណែងកាលពីចុងខែឧសភាមក។


ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បាននិយាយថា បាតុករជាង៤ម៉ឺន៧ពាន់នាក់បានប្រមូលផ្តុំគ្នានៅតាមដងផ្លូវក្នុងទីក្រុងប៉ារីសដោយថ្កោលទោសចំពោះសំណើកំណែទម្រង់របស់លោក ម៉ាក្រុង ដែលនឹងធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់អ្នកចូលនិវត្តន៍, អ្នកគ្មានការងារធ្វើ និងរង្គោះរង្គើដល់ក្រុមហ៊ុនផ្លូវដែកមួយរបស់រដ្ឋដែលមានជំពាក់បំណុលយ៉ាងច្រើន៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation