មកដល់ថ្ងៃពុធនេះ ទន្លេមេគង្គខេត្តស្ទឹងត្រែងនិងទន្លេបាសាក់កោះខែលហក់ឡើងខ្ពស់បើធៀបនឹងទន្លេនៅទូទាំងប្រទេស
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ យោងតាមព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ សម្រាប់ថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០១៨ បង្ហាញថា កម្ពស់ទឹកទន្លេនៅតាមស្ថានីយជលសាស្ត្រទាំង៨នៅទូទាំងប្រទេស បានបន្តកើនឡើងព្រមៗគ្នា ដូចទៅនឹងការជូនដំណឹង របស់ក្រសួងធនធានទឹកនិងឧតុនិយម។

គិតត្រឹមវេលាម៉ោង ៧ព្រឹក ទន្លេមេគង្គស្ទឹងត្រែងមានកម្ពស់ ១០,៩៣ម៉ែត្រ លើសកម្រិតប្រកាសឱ្យប្រុងប្រយត្ន័ជាង ជាង២តឹកហើយ (កម្ពស់ប្រកាសឱ្យប្រុងប្រយ័ត្ន ១០,៧០ ម) ហើយត្រូវបានព្យាករណ៏ថានឹងបន្តកើនឡើងថែមទៀត។

ដោយឡែកនៅឯស្ថានីយបាសាក់កោះខែលវិញ នៅព្រឹកនេះ ទឹកទន្លេមានកម្ពស់ គឺ ៧,៤៦ម៉ែត្រ គឺកើនឡើងបើធៀបនឹងម្សិលមិញ ហើយនឹងបន្តកើនដល់ ៧,៦៣ម៉ែត្រ លើសពីកម្រិតប្រកាសឱ្យប្រុងប្រយត្ន័ដែលមានកម្ពស់ត្រឹមតែ ៧,៥០ម៉ែត្រនោះ។


សូមជំរាបថា ទឹកទន្លេមេគង្គក្នុងប្រទេសកម្ពុជាបានកើនឡើងខ្លាំងក្នុងរយៈពេល ២ ទៅ ៣ថ្ងៃកន្លងមកនេះ ហើយបាននឹងកំពុង បន្តកើនឡើងថែមទៀត ជាពិសេសទន្លេមេគង្គខេត្តស្ទឹងត្រែង ទន្លេមេគង្គខេត្តក្រចេះនិងទន្លេមេគង្គខេត្តកំពង់ចាម។

ជាមួយនឹងការកើនឡើងខ្លាំងនៃកម្ពស់ទឹកទន្លេនេះ ក្រសួងធនធានទឹកនិងឧតុនិយម បានស្នើឱ្យក្រសួងស្ថាប័នពាក់ពន្ធ័ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ បង្កើនការប្រុងប្រយត្ន័ខ្ពស់ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗដេលអាចកើតមានឡើង ជាយថាហេតុដោយ សារបញ្ហាទឹកជំនន់ ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation