អគ្គិសនីកម្ពុជាស្នើឲ្យពលរដ្ឋនៅតាមខេត្តមានទឹកជំនន់ប្រុងប្រយត្ន័ចំពោះសុវត្ថិភាពអគ្គិសនី
| ព័ត៌មានជាតិ
SHARE

អគ្គិសនីកម្ពុជាបានអំពាវនាវបែបនេះតាមរយៈក្រុមការងារបច្ចេកទេស របស់អគ្គិសនីកម្ពុជា ដែលបានចុះទៅពិនិត្យស្ថានភាព នាឡិកាស្ទង់ ប្រអប់នាឡិកាស្ទង់ បង្គោល ខ្សែបណ្តាញតង់ស្យុងទាប(LV) ខ្សែបណ្តាញតង់ស្យុងមធ្យម(MV) និងខ្សែបណ្តាញចូលផ្ទះបងប្អូនប្រជាពលរដ្ឋ កំឡុងពេលទឹកជំនន់ នៅក្នុងតំបន់ខ្លះនៃ ខេត្តកំពត ខេត្តស្ទឹងត្រែង និងខេត្តក្រចេះ។ 


អគ្គិសនីកម្ពុជា បានថ្លែងអំណរគុណ ក្រុមការងារបច្ចេកទេសទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារនេះ ដើម្បីការពារសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ។ 


កំលុងពេលមានទឹកជំនន់នេះ អគ្គិសនីកម្ពុជា សូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ដែលរស់នៅតំបន់ទឹកជំនន់ មេត្តាប្រុងប្រយ័ត្នខ្ពស់ចំពោះសុវត្ថិភាពពីការគ្រោះថ្នាក់ដោយសារខ្សែបណ្តាញ និងបរិក្ខាផ្សេងៗរបស់អគ្គិសនី។


ជាមួយគ្នានេះអគ្គិសនីកម្ពុជា​បានរំលឹកដល់ប្រជាពលរដ្ឋថា ប្រសិនបើបងប្អូនប្រជាពលរដ្ឋមានបញ្ហាផ្សេងៗខាងលើ សូមបងប្អូនប្រជាពលរដ្ឋ រាយការណ៍មកកាន់មន្រ្តីជំនាញរបស់ អគ្គិសនីកម្ពុជា ដើម្បីធ្វើការពិនិត្យនិងដោះស្រាយជូន៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation