ភូមិសាស្ត្រមួយចំនួនក្នុងខេត្តបន្ទាយមានជ័យចាប់ផ្តើមរងផលប៉ះពាល់ជំនន់ទឹកភ្លៀង ជាពិសេសដំណាំស្រូវ
| ព័ត៌មានជាតិ
SHARE

បន្ទាយមានជ័យ ៖ ភូមិសាស្ត្រមួយចំនួននៅខេត្តបន្ទាយមានជ័យដូចជាឃុំចំណោម និងឃុំនៅតាមបណ្តោយដងស្ទឹងមង្គលបូរីចាប់ផ្តើមទទួលជំនន់ទឹកភ្លៀងដូចខេតផ្សេងៗដែរ ។


លោករ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរីអោយដឹងនៅថ្ងៃនេះថា ចាប់ពីរសៀលម៉ោង ៣ នាថ្ងៃនេះ ជំនន់ទឹកភ្លៀងបាននឹងកំពុងគម្រាមកំហែងនៅតាមប្រឡាយព្រែកសាយសាម៉ន ឃុំចំណោម ស្រុកមង្គលបូរី។
ហើយខណៈដែលទឹកកំពុងហក់ឡើងយ៉ាងគំហុកបែបនេះ លោកអភិបាលស្រុកបានអំពាវនាវឱ្យប្រជាពលរដ្ឋសូមបងប្អូនប្រុងប្រយ័ត្ន ។

លោករ័ត្ន ដាស៊ីណង់ បន្ថែមថា ស្ថានភាពទឹកជំនន់ទឹកភ្លៀងនេះ ក៏បានធ្វើឱ្យដំណាំស្រូវរបស់ពលរដ្ឋដែលកំពុង ទុំខ្លះបានលិចនិងបានបន្តប្រឈមយ៉ាងខ្លាំង ។



ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងដែរថា ទឺកជំនន់ទឹកភ្លៀងនេះ គំរាមកំហែង ស្រូវកំពុងចេញនិងស្រូវទុំ នៅបី ឃុំ ប៉ែកខាងលិចស្រុក មង្គលបូរី ឃុំសឿឃុំ ចំណោមនិងឃុំរហាត់ទឹក " ។


ចំណែកកសិករនៅឃុំឬស្សីក្រោក ស្រុកមង្គលបូរី បានរៀបរាប់ប្រាប់នៅថ្ងៃទី៣១ខែកក្កដានេះថា ដោយសារការគម្រាមកំហែងពីជំនន់ទឹកភ្លៀងនេះ ទើបប្រជាកសិករប្រកបរបរធ្វើស្រែប្រាំងដើមរដូវវស្សា(ឬហៅថាស្រូវស្រាលដើមរដូវរស្សា) ស្រវេស្រវានាំគ្នាបូមទឹករំដោះទឹកទាំងព្រលឹងចុងសក់ ហើយមានសង្ឃឹមតិចតួចថានឹងនឹងរំដោះបាន។


រីឯកសិករនៅក្នុងភូមិនាងកេត ឃុំឬស្សីក្រោក បានបញ្ចាក់ថា នៅព្រឹកថ្ងៃទី៣១ខែកក្ដដាឆ្នាំ២០១៨ ពួកគាត់ជា កសិករបាននឹងកំពុងមមាញឹកដាក់ម៉ាស៊ីនបូមទឹករំដោះចេញពីប្រឡាយមេដើម្បីសង្រ្គោះស្រូវស្រាលដែលកំពុងទុំត្រៀមច្រូតកាត់របស់ពួកគាត់។ ហើយពួកគាត់ក៏នឹងបង្ខំចិត្តប្រមូលផលបណ្ដើរៗហើយ ទោះបីស្រូវខ្លះមិនទាន់ទុំល្អយ៉ាងក៍ដោយ។

ជាមួយគ្នានេះ ជំនន់ទឹកភ្លៀងនេះ បានបង្កអោយទឹកហូរកាត់ផ្លូវនៅសង្កាត់ព្រះពន្លា ទឹកលិចផ្លូវនិងផ្ទះសម្បែងពលរដ្ឋខ្លះនៅភូមិ-សង្កាត់ទឹកថ្លាក្រុងសិរីសោភ័ណ នៅផ្ទះខ្លះជាប់មាត់អូរព្រំដែនកម្ពជា ថៃ នៃភូមិខ្លះប៉ែកខាងត្បូងក្រុងប៉ោយប៉ែតជាដើម៕(អត្ថបទ៖ប៊ុន​​​​​ចាន់ថន)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation