ទឹកជំនន់ក្នុងក្រុងស្ទឹងត្រែងបន្តស្រកអស់មួយចំនួនហើយបន្ទាប់ចំណាត់ការរបស់រដ្ឋមន្ត្រីធនធានទឹក
| ព័ត៌មានជាតិ
SHARE

ស្ទឹងត្រែង៖ ក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសនៅមុននេះបន្តិចថា តាមរយៈការប្រើប្រាស់ម៉ាស៊ីនបូមទឹកចល័តខ្នាតមធ្យម ចំនួន ០១ គ្រឿង ដើម្បីអន្តរាគមន៍បូមជំនន់ទឹកភ្លៀងចេញក្នុងក្រុងស្ទឺងត្រែង ត្រង់ចំណុចសង្កាត់ស្ទឹងត្រែង ចាប់តាំងពីវេលាព្រឹករហូតមកដល់ម៉ោង ៦ ល្ងាចថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០១៨ នេះ ទឹកបានស្រកអស់មួយចំនួនហើយ ។

ដោយមើលឃើញថា វិធីសាស្ត្រខាងលើបានផល ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាឱ្យដំឡើងម៉ាស៊ីនចល័តខ្នាតមធ្យម ចំនួន ០២ គ្រឿងបន្ថែមទៀត ដើម្បីអន្តរាគមន៍បូមនៅទីតាំងចំនួន ០២ ផ្សេងទៀតដែលកំពុងរងផលប៉ះពាល់នៅក្នុងខេត្តស្ទឹងត្រែង ។

សូមបញ្ជាក់ថា ទន្ទឹមនឹងការគម្រាមកំហែងពីទឹកជំនន់ទន្លេមេគង្គលើ តំបន់មួយចំនួនក្នុងក្រុងស្ទឹងត្រែង ក៏កំពុងរងការលិចលង់ដោយជំនន់ទឹកភ្លៀងផងដែរ ហើយកាលពីវេលាយប់ថ្ងៃទី ២៩ ឈានចូលថ្ងៃទី ៣០ ខែកក្កដា ក្រុងស្ទឹងត្រែង មានភ្លៀងធ្លាក់រហូតដល់ ១១២,៥ មម នឹងបានបង្កឲ្យមានជំនន់ទឹកភ្លៀងនៅផ្នែកខ្លះក្នុងក្រុង ហើយជំនន់ទឹកទន្លេមេគង្គដែលឡើងហួសកម្រិតប្រកាសឱ្យប្រុងប្រយត្ន័នោះបានជន់លិចតំបន់ទំនាបមួយចំនួនដែលនៅតាមដងទន្លេ ដូចជា ក្រុងស្ទឹងត្រែង ស្រុកសេសាន និងស្រុកសៀមបូក៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation