ភូមិមួយចំនួនក្នុងខេត្តត្បូងឃ្មុំបានលិចជាបន្តបន្ទាប់ដោយសារទឹកទន្លេមេគង្គនៅតែបន្តឡើង
| ព័ត៌មានជាតិ
SHARE

ត្បូងឃ្មុំ ៖ទឹកនៅតែបន្តឡើងធ្វើឲ្យភូមិអ្នកស្រុកមួយចំនួន ក្នុងស្រុក ត្បូងឃ្មុំ និងស្រុកក្រូចឆ្នារ បានលិចជាបន្តបន្ទាប់ ខណៈគិតត្រឹម ថ្ងៃទី៣១ កក្កដា នេះកម្ពស់ទឹកទន្លេមេគង្គក្នុង ភូមិសាស្ត្រខេត្ត ត្បូងឃ្មុំ មានកម្ពស់ ១៤,៦០ ម៉ែត្រ ខណៈ កម្ពស់ទឹកត្រូវ ប្រកាសអាសន្ន ១៥,២០ ម៉ែត្រ ។


ជុំវិញបញ្ហានេះលោក កេង ប៊ុណ្ណា អភិបាលស្រុកត្បូងឃ្មុំ បានឲ្យដឹងថា មកដល់ពេលនេះទឹកនៅតែបន្តឡើងធ្វើឲ្យភូមិ មួយចំនួនដូចជានៅឃុំពាមជីលាំង ឃុំបឹងព្រួល ឃុំជីរោទិ៍១ ឃុំ ទន្លេបិទ បានលិចស្ទើរគ្រប់ភូមិហើយ ខណៈកម្ពស់ទឹកនៅ តែបន្តហក់ឡើងបែបនេះស្អែក ឬ ខានស្អែកនឹងលិចភូមិអ្នកស្រុកទាំងស្រុងដែលនៅតាមដងទន្លេមេគង្គ ។

អភិបាលស្រុកត្បូងឃ្មុំបន្តថា ទោះបីទឹកបន្តឡើងយ៉ាងណាក្តី តែមិនបង្ករបញ្ហាប្រឈម ឬគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋនោះទេ ដោយសារទាំងអ្នកភូមិ និងអាជ្ញាធរបានសហការគ្នាជម្លៀសសត្វពាហនៈមកទីទួល សុវត្ថិភាពជាបណ្តើរហើយ ក្នុងនោះនៅទីទួលសុវត្ថិភាព អាជ្ញាធរក៏បានដាក់បង្គន់អណាម័យ ធុងទឹងស្អាតសម្រាប់ ប្រជាពលរដ្ឋប្រើប្រាស់ហើយដែរ ។


បើតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុ និយមបានឲ្យដឹងថា នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៨ ទន្លេមេគង្គខេត្តកំពុងចាម និងខេត្តត្បូងឃ្មុំទឹកនឹងអាចកើន ឡើងដល់កម្ពស់ ១៥,២៥ ម៉ែត្រ ដែលកម្ពស់នេះគឺលើពីកម្ពស់ ត្រូវប្រកាសអាសន្នដែលមានត្រឹមតែ ១៥,២០ ម៉ែត្រប៉ុណ្ណោះ៕(អត្ថបទ៖ជិន សេងឡុង)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation