ប្រជាពលរដ្ឋ សំណូមពរឲ្យអភិបាលខណ្ឌឫស្សីកែវ ដោះស្រាយការរំលោភយកចំណីផ្លូវដើម្បីលក់ដូរ នៅម្តុំស្ពានព្រែកព្នៅ
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ ប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវជាតិលេខ៥ម្តុំគល់ស្ពានព្រែកព្រៅ បានសំណូមពរឲ្យអភិបាលខណ្ឌឫស្សីកែវ លោក ជា ពិសី ចាត់វិធានឲ្យមានប្រសិទ្ធភាពចំពោះអាជីវករលក់ដូរគ្មានសណ្តាប់ធ្នាប់នៅផ្លូវជាតិលេខ៥ ម្តុំស្ពានព្រៃព្នៅ។

ប្រជាពលរដ្ឋបានរិះគន់ថា អាជីវករលក់ដូរនៅម្តុំស្ពានព្រែកព្នៅនេះ បានដាក់តាំងអីវ៉ាន់លយចូលទៅលើទ្រូងផ្លូវជាតិលេខ៥ ហើយខណៈមានអ្នកដំណើរបានឈប់ឡាន និងម៉ូតូ ឈប់ទិញអីវ៉ាន់ ធ្វើឲ្យចរាចរនៅទីនោះកកស្ទះ។

ប្រជាពលរដ្ឋបន្តថា ម្យ៉ាងទៀត អ្នកធ្វើដំណើរថ្មើរជើងនៅម្តុំស្ពាននេះគ្មានចញ្ចើមផ្លូវដើរនោះទេ ដែលធ្វើឲ្យពួកគាត់ត្រូវបង្ខំចិត្តដើរនៅលើទ្រូវផ្លូវ ដែលជាប្រការមួយធ្វើឲ្យពួកគាត់អាចប្រឈមនឹងគ្រោះថ្នាក់។

ប្រជាពលរដ្ឋនៅម្តុំស្ពានព្រែកព្នៅបានឲ្យដឹងថា កន្លងមកពួកគាត់ធ្លាប់ដឹងថាអាជ្ញាធរខណ្ឌឫស្សីកែវ ធ្លាប់ហៅអាជីវករលក់ដូរនៅម្តុំនោះ ទៅណែនាំប៉ុន្តែអាជីវករទាំងនោះ ប៉ុន្តែចំណាត់ការរបស់អាជ្ញាធរខណ្ឌគ្មានប្រសិទ្ធភាពនោះទេ ដោយអាជីវករទាំងនោះនៅតែបន្តតាំងអីវ៉ាន់លក់លយចូលទៅលើទ្រូងផ្លូវដដែល៕ (អត្ថបទ៖ ឃឹម វិសាល)



Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation