ទឹកទន្លេមេគង្គក្រោម បន្តកើនឡើងនិងលិចចូលតំបន់ទំនាបមួយចំនួនក្នុងខេត្តព្រៃវែង
| ព័ត៌មានជាតិ
SHARE

ទឹកទន្លេមេគង្គក្រោម បានបន្តកើនឡើង និងចាប់ផ្តើមលិចចូលតាមបណ្តាព្រែក បឹងបួធម្មជាតិ អាងភ្លិចទឹក និងផ្ទៃដីមួយចំនួន នៅតំបន់ទំនាបក្នុងស្រុកស៊ីធរកណ្តាល និងស្រុកពារាំង ខេត្តព្រៃវែង ជាបណ្តើរៗហើយ ។ នេះបើយោងតាមបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុករបស់ក្រសួងធនធាន ទឹក និង ឧតុនិយម។

សូមជម្រាបថា គិតត្រឹមម៉ោង ៧ ព្រឹកថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០១៨ នេះ​ ទឹកទន្លេមេគង្គក្រោម (អ្នកលឿង) បានកើនឡើងដល់កម្ពស់ ៦,៣០ ម (កម្ពស់ប្រកាសឱ្យប្រុងប្រយ័ត្ន ៧,៥០ ម) ។

បើគិតមកដល់ម៉ោង ៧ ព្រឹកថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០១៨ នេះ ទឹកទន្លេមេគង្គលើក្នុងខេត្តស្ទឹងត្រែង បានបន្តកើនឡើងដល់កម្ពស់ ១០,៨៤ ម (កម្ពស់ប្រកាសឱ្យប្រុងប្រយ័ត្ន ១០,៧០ ម)ខណៈតំបន់ ទំនាបដែលនៅតាមដងទន្លេ ត្រូវបានទឹកលិចចូលជាបន្តបន្ទាប់បន្ថែមទៀត។



យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងធនធានទឹក កាលពីថ្ងៃទី៣០ កក្កដាបានឲ្យដឹងថា ដោយសារមានការធ្លាក់ភ្លៀងជាបន្តបន្ទាប់ នៅតំបន់អាងទន្លេមេគង្គក្នុងប្រទេសថៃ និងឡាវបានបង្កឲ្យ ទឹកទន្លេមេគង្គក្នុងប្រទេសកម្ពុជាបន្តកើនឡើង២ទៅ៣ថ្ងៃបន្ថែមទៀត។

ក្រសួងក៏បានអំពាវនាវដល់អាជ្ញាធរដែនដី និងភាគីពាក់ព័ន្ធជាពិសេសប្រជាពលរដ្ឋ ដែលរស់នៅតាម ដងទន្លេត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងគ្រោះថ្នាក់ផ្សេងៗ ដែលកើតឡើងជាយថាហេតុ៕ (អត្ថបទ៖ អ៊ាង គង្គា)

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation