សម្ដេចក្រឡាហោមកោតសរសើរកងកម្លាំងប្រដាប់អាវុធនិងសមត្ថកិច្ចពាក់ព័ន្ធដែលចូលរួមយ៉ាងសកម្មក្នុងការថែរក្សា ការពារសន្ដិសុខសណ្ដាប់ធ្នាប់ក្នុងដំណើរការបោះឆ្នោត
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ​៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ សម្រាប់ការបោះឆ្នោតបានសំដែងនូវការកោតសរសើរ និងថ្លែងអំណរគុណដល់កងកម្លាំងប្រដាប់អាវុធនិងសមត្ថកិច្ចពា ក់ព័ន្ធដែលបានចូលរួមយ៉ាងសកម្មក្នុងការថែរក្សា ការពារសន្ដិសុខសណ្ដាប់ធ្នាប់ក្នុងដំណើ រការបោះឆ្នោតជ្រើ សតាំងតំណាងរាស្ដ្រ នីតិកាលទី៦ដែលទើបតែបញ្ចប់កាលពីថ្ងៃទី២៩ខែកក្កដាកន្លងទៅថ្មីៗនេះប្រព្រឹត្តិទៅបានយ៉ាងល្អប្រសើរ ។


យោងតាម Facebook ផ្លូវការរបស់សម្តេចក្រឡាហោម ស ខេង កាលពីយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ សម្ដេច បានកោតសរសើរចំពោះកងកម្លាំងប្រដាប់អាវុធនិងសមត្ថកិច្ចពាក់ព័ន្ធដែលបានចូលរួមយ៉ាងសកម្មក្នុងការថែរក្សា ការពារសន្ដិសុខសណ្ដាប់ធ្នាប់ក្នុងដំណើ រការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ នេះប្រព្រឹត្តិទៅបានយ៉ាងល្អប្រសើរនិងគ្មានអំពើអំពើហិង្សា។

សម្ដេចក្រឡាហោម ស ខេង បានថ្លែងយ៉ាងដូច្នេះថា «ក្នុងនាមគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ សម្រាប់ការបោះឆ្នោត ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកងកម្លាំងប្រដាប់អាវុធ និងសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងចូលរួមយ៉ាងសកម្ម ក្នុងការថែរក្សាការពារសន្តិសុខ និងសណ្តាប់ធ្នាប់សារធារណៈ បានយ៉ាងល្អប្រសើរ នៅក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ឲ្យប្រព្រឹត្តទៅបានប្រកបដោយសុវត្ថិភាព គ្មានអំពើហិង្សា»។

សម្ដេចក្រឡាហោមស ខេង បានបន្តថាការសម្រេចបាននូវជោគជ័យក្នុងភារកិច្ចដ៏ថ្លៃថ្លានេះគឺមិនអាចកាត់ផ្តាច់បានពីការចូលរួមចំណែកយ៉ាងសំខាន់ ពីប្រជាពលរដ្ឋគ្រប់រូប និងគ្រប់គណបក្សនយោបាយ ដែលបានបង្ហាញពីភាពចាស់ទុំខាងនយោបាយ និងភាពសុខដុមរមនាក្នុងសង្គម ព្រមទាំង កិត្យានុភាពជាតិខ្មែរទាំងមូលទៅដល់សកលលោកបានឃើញច្បាស់នូវសមិទ្ធផល និងផ្លែផ្កានៃការអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួន នូវគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរី ពហុបក្សនៅកម្ពុជា៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation