រដ្ឋមន្ត្រីការបរទេសអាមេរិកប្រកាសគម្រោងវិនិយោគតម្លៃ ១១៣លានដុល្លារអាមេរិកនៅក្នុងតំបន់អាស៊ី
| ព័ត៌មានអន្តរជាតិ
SHARE

ក្រសួងការបរទេសអាមេរិកបានប្រកាសអំពីការវិនិយោគចំនួន ១១៣ លានដុល្លារនៅក្នុងការវិនិយោគនៅអាស៊ី ដែលផ្តោតលើសេដ្ឋកិច្ច ឌីជីថលថាមពលនិងហេដ្ឋារចនាសម្ព័ន្ធ។
នៅក្នុងសុន្ទរកថាថ្លែងទៅកាន់វេទិកាសភាពាណិជ្ជកម្មអាម៉េរិកនៅវ៉ាស៊ីនតោនកាលពីថ្ងៃចន្ទលោក Mike Pompeo រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកបាននិយាយថា ការវិនិយោគនេះតំណាងឱ្យការចូលរួមរបស់អាមេរិកនៅក្នុងតំបន់និង ការយកចិត្តទុកដាក់ដើម្បីលើកកម្ពស់ឯករាជ្យនៅទីនោះ។

ការប្រកាសនេះកើតមានឡើងនៅពេលដែលការភ័យខ្លាចកំពុងកើនឡើងនៃសង្គ្រាមពាណិជ្ជកម្មទាំងស្រុងរវាងសហរដ្ឋអាមេរិក និងចិនស្តីពីពន្ធគយនាំចូល។វិធីសាស្រ្តប្រឆំាងកាន់តែច្រើនទៅប្រទេសចិនគឺជាចំណុចស្នូលនៃគោលនយោបាយរបស់ Trump នៅអាស៊ី។នៅក្នុងតំណែងជាប្រធានរបស់លោកលោក Donald Trump បានដកខ្លួនចេញពីកិច្ចព្រមព្រៀងភាពជាដៃគូ អន្តរប៉ាស៊ីហ្វិក ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏សំខាន់មួយនៅក្នុងតំបន់។

លោក Pompeo និយាយថា បើទោះបីជាដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះក៏ដោយក៏ក្រុមហ៊ុនអាមេរិកនៅតែបន្តជំរុញ ផលប្រយោជន៍សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់។
សូមជំរាបថា រដ្ឋមន្ត្រីការបរទេសអាមេរិក Mike Pompeo គ្រោងនឹងបំពេញទស្សនកិច្ច០៣ប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ នៅខែក្រោយនេះ។ បើតាម ក្រសួងការបរទេសអាមេរិកបានឲ្យដឹងថា ប្រមុខការទូតអាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) នឹងធ្វើដំណើរទៅកាន់តំបន់អាស៊ីអាគ្នេយ៍នាខែក្រោយនេះ ដើម្បីជជែកពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី និងបញ្ហាផ្សេងៗក្នុងតំបន់ជាមួយប្រទេសចំនួន ៣ គឺ ប្រទេសម៉ាឡេស៊ី សិង្ហបុរី និងឥណ្ឌូណេស៊ី ចាប់ពីថ្ងៃទី០១ ដល់ទី០៥ ខែសីហាខាងមុខនេះ។

នៅក្រុងគូឡាឡាំពួ លោក Pompeo នឹងស្នាក់នៅរហូតដល់ថ្ងៃទី០៣ ខែសីហា ដើម្បីជួបជាមួយមន្រ្តីជាន់ខ្ពស់ម៉ាឡេស៊ី ក្រោមគោលដៅ ពង្រឹងភាពជាដៃគូទ្វេភាគីគ្រប់ជ្រុងជ្រោយ និងបង្កើនផលប្រយោជន៍សេដ្ឋកិច្ចក៏ដូចជាសន្តិសុខរួម នៅក្រោយការផ្លាស់ប្តូររដ្ឋាភិបាលកាលពីពេលថ្មីៗនេះរបស់ម៉ាឡេស៊ី។

ជាមួយគ្នានេះដែរ នាថ្ងៃទី០៣និងទី០៤ ខែសីហា លោករដ្ឋមន្រ្តីការបរទេសអាមេរិក នឹងចូលរួមកិច្ចប្រជុំសំខាន់ៗមួយចំនួននៅសិង្ហបុរី ដើម្បីលើកកម្ពស់គោលនយោបាយក្នុងតំបន់អាស៊ានរបស់សហរដ្ឋអាមេរិក។ ម៉្យាងវិញទៀត លោក Pompeo នឹងចូលជួបពិភាក្សាជាមួយនាយករដ្ឋមន្រ្តី ព្រមទាំងរដ្ឋមន្រ្តីការបរទេសសិង្ហបុរី ដើម្បីជជែកអំពីទំនាក់ទំនងទ្វេភាគី។

គួរជម្រាបថា សម្រាប់គោលដៅទស្សនកិច្ចចុងក្រោយនៅទីក្រុងហ្សាការតា ចាប់ពីថ្ងៃទី០៤ ដល់ទី០៥ ខែសីហា លោក Pompeo ត្រូវគេរំពឹងថា នឹងពង្រឹងភាពជាដៃគូយុទ្ធសាស្រ្តអាមេរិក-ឥណ្ឌូណេស៊ី ស្របពេលដែលប្រទេសទាំងពីរ កំពុងឈានទៅរកការអបអរសាទរ ចំពោះគម្រប់ខួប ៧០ឆ្នាំ នៃទំនាក់ទំនងការទូតទ្វេភាគីនៅឆ្នាំ២០១៩ ខាងមុខ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation