រដ្ឋមន្ត្រីធនធានទឹកដាក់ចេញវិធានការរំដោះទឹកជំនន់ចេញពីក្រុងស្ទឹងត្រែង
| ព័ត៌មានជាតិ
SHARE

ស្ទឹងត្រែង ៖ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នាព្រឹកថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០១៨ នេះ បានដាក់បទបញ្ជាទៅមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្ទឹងត្រែង ឱ្យដំឡើងម៉ាស៊ីនបូមទឹកចល័តខ្នាតមធ្យម ចំនួន ០១ គ្រឿង ដើម្បីបូមរំដោះជំនន់ទឹកភ្លៀងចេញពីក្នុងក្រុងស្ទឹងត្រែង ខណៈដែលតំបន់មួយចំនួនក្នុងក្រុងស្ទឹងត្រែង កំពុងរងការគម្រាមកំហែងពី ទឹកជំនន់ទន្លេមេគង្គលើដែលកំពុងរងការលិចលង់ដោយជំនន់ទឹកភ្លៀង។

ជាមួយគ្នានេះ គិតត្រឹមវេលាម៉ោង ៧ព្រឹក ទន្លេមេគង្គស្ទឹងត្រែងមានកម្ពស់ ១០,៨៤ម៉ែត្រ លើសកម្រិតប្រកាសឱ្យប្រុងប្រយត្ន័ជាង ១តឹក (កម្ពស់ប្រកាសឱ្យប្រុងប្រយ័ត្ន ១០,៧០ ម) ហើយត្រូវបានព្យាករណ៏ថានឹងបន្តកើនឡើងដល់ជាង ១១ម៉ែត្រ។

សូមជំរាបថា នៅយប់ថ្ងៃទី ២៩ ឈានចូលថ្ងៃទី ៣០ ខែកក្កដា ក្រុងស្ទឹងត្រែង មានភ្លៀងធ្លាក់រហូតដល់ ១១២,៥ មីលីម៉ែត្រ ដែលបានបង្កឲ្យមានជំនន់ទឹកភ្លៀងនៅផ្នែកខ្លះក្នុងក្រុង ហើយមកដល់ព្រឹកថ្ងៃទី៣១ កក្កដានេះ ដោយទឹកទន្លេមេគង្គបានឡើងលើស កម្រិតប្រុងប្រយត្ន័នោះ តំបន់ទំនាបមួយចំនួនដែលនៅតាមដងទន្លេ ក្នុងក្រុងស្ទឹងត្រែង ស្រុកសេសាន និងស្រុកសៀមបូក ត្រូវបានទឹកលិចចូលជាបន្តបន្ទាប់៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation