ការបាត់ខ្លួនយន្តហោះម៉ាឡេស៊ីMH370នៅតែជាអាថ៌កំបាំងបន្ទាប់ពីមានការចេញផ្សាយរបាយការណ៍ស៊ើបអង្កេតសរុបចុងក្រោយនៅក្នុងការបាត់ខ្លួនយន្តហោះនេះ
| ព័ត៌មានអន្តរជាតិ
SHARE

របាយការណ៍លម្អិតស្តីពីឧបទ្ទវហេតុដែលបានចេញផ្សាយដោយក្រុមស៊ើបអង្កេតសុវត្ថិភាពកាលពីថ្ងៃចន្ទបាននិយាយថាមូលហេតុពិតប្រាកដនៃការបាត់យន្តហោះម៉ាឡេស៊ី MH370 នៅតែមិនអាចកំណត់បាននៅឡើយ។

នៅក្នុងសន្និសីទសារព័ត៌មានមួយដែលធ្វើឡើងដោយរដ្ឋាភិបាលម៉ាឡេស៊ីអ្នកស៊ើបអង្កេតរឿងនេះ បាននិយាយថា របាយការណ៍នេះគឺជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការរួមគ្នាដោយប្រទេសចំនួនប្រាំបី ប៉ុន្តែបាននិយាយថា វាមិនមែនជា របាយការណ៍ចុងក្រោយនៅក្នុងករណីអាថ៌កំបាំងដែលបានទាក់ទាញការយកចិត្តទុកដាក់ពីពិភពលោកនោះឡើយ។

របាយការណ៍ចំនួន ១១០0 ទំព័រនឹងត្រូវដាក់ជូនសភាម៉ាឡេស៊ីដើម្បីឆ្លងនៅថ្ងៃអង្គារស្អែកនេះ។

យន្តហោះ MH370 ដែលបានដឹកអ្នកដំណើរ ២៣៩នាក់បានបាត់ខ្លួននៅតាមផ្លូវពីគូឡាឡាំពួទៅកាន់ទីក្រុងប៉េកាំងនៅថ្ងៃទី ៨ខែមីនាឆ្នាំ ២០១៤ ។

របាយការណ៍ចុងក្រោយបាននិយាយថា ក្រុមការងារបានឈានទៅដល់ការសន្និដ្ឋានថា យន្ដហោះបានងាកចេញពីផ្លូវហោះហើរ របស់ខ្លួន ហើយថាការផ្លាស់ប្តូរទិសដៅរបស់ខ្លួនលើមហាសមុទ្រឥណ្ឌាត្រូវបានធ្វើ ក្រោមការត្រួតពិនិត្យដោយភាគីផ្សេងទៀត ប៉ុន្តែរបាយការណ៏នេះមិនមានភស្តុតាងគ្រប់គ្រាន់ដើម្បីបញ្ជាក់ ថាតើមានការជ្រៀតជ្រែកខុសច្បាប់ ណាមួយដោយភាគីទីបី ដែឫក៏អត់នោះទេ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation