ឧបនាយករដ្ឋមន្ត្រីហោ ណាំហុង ៖ កម្ពុជាត្រូវបានអឺរ៉ុបចាត់ទុក ជាគំរូសម្រាប់ពិភពលោក ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ មួយដែលមានការបែងចែកចំណូលប្រកបដោយសមធម៌
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ នៅទីស្តីការគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃទី៣១ខែកក្កដានេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង អញ្ជើញជាអធិបតីតែង តាំង "ឯកឧត្តម បណ្ឌិតថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ជាសមាជិកនៃ បណ្ឌិត សភាទេសចរណ៏អឺរ៉ុប"។

នៅក្នុងឱកាសនោះ ឯកឧត្តមមណ្ឌិត ថោងខុន មានប្រសាសន៏បញ្ជាក់ថា ការជ្រើសតាំងជា សមាជិកសភាទេសចរណ៍អឺរ៉ុប គឺស្របនឹងពេលដែលកម្ពុជាបាននឹងកំពុងបន្តចាប់យកកាលានុវត្តភាពពីការរីកចំរើននៃវិស័យទេសចរណ៍ ទាំងក្នុងកម្រិត តំបន់អាស៊ាន តំបន់អាស៊ីប៉ាស៊ីហ្វិក និងកម្រិតសកល ។

ក្នុងន័យនេះ ឯកឩត្តមបណ្ឌិត រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ពិតជាមានជំនឿជឿជាក់ប្រកប ដោយសុទិដ្ឋិនិយមថា តាមរយៈសមាជិកភាពនៃបណ្ឌិតសភាទេសចរណ៍អឺរ៉ុប ដើម្បីធ្វើការចែករំលែក ដោះដូរបទពិសោធន៍ ចំណេះដឹង ចំណេះធ្វើ និងការសិក្សាស្រាវជ្រាវថ្មីៗបន្ថែមទៀតលើការរៀបចំ និងជម្រុញការ អនុ វត្តគោល នយោបាយ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ វិស័យទេសចរណ៍កម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង មានប្រសាសន៏បញ្ជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃនិងប្រកបទៅដោយចក្ខុវិស័យ ភ្លឺថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី ព្រមជាមួយនិងនយោបាយឈ្នះឈ្នះដ៌អង់អាចក្លាហាន របស់សម្តេចបាននាំមកនូវសន្តិភាពពេញលេញនិងការអភិវឌ្ឍលើគ្រប់វិស័យដល់កម្ពុជា ក្នុងនោះមានការរីកចម្រើនលើវិស័យ ទេសចរណ៏ដែលនាំ មកនូវអ្នកទេសចរណ៏ជាង៥លាននាក់មកទស្សនាកម្ពុជាកន្លងទៅជាពិសេដោយសារតែមានសន្តិភាព ពេញលេញទូទាំងប្រទេសកម្ពុជា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង មានប្រសាសន៏បន្តទៀតថា ដូចនេះការអភិវឌ្ឍវិស័យទេសចរណ៏បានរួមចំណែក ដ៏មានប្រសិទ្ធិភាពដល់ការអភិ វឌ្ឍសេដ្ឋកិច្ច សង្គមកម្ពុជា តាមរយៈរបង្កើតនិងបង្កើនឱកាសការងារក្នុងការបង្កើនប្រាក់ ចំណូលផ្ទាល់ជូនប្រជាពលរដ្ឋធ្វើឲ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៏ទាក់ទាញបំផុតនៅក្នុងពិភពលោក។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា ឯកឩត្តមសូមថ្លែងអំណរគុណដល់ក្រុមប្រឹក្សាទេសចរណ៏និងពាណិជ្ជ កម្មអឺរ៉ុប ជាពិសសឯកឧត្តមសាស្ត្រាចារ្យបណ្ឌិតអានតុន ការ៉ាហ្គា ដែលបានគាំទ្រកម្ពុជាជានិច្ច និងចាត់ទុក"កម្ពុជាជាគំរូសម្រាប់ពិភព លោក ក្នុងការអភិវឌ្ឍវិស័យទេសចរណ៏មួយដែលមានការបែងចែកចំណូលប្រកបដោយសមធម៌" និងបានទទួលស្គាល់កម្ពុជា ថាជា"គោលដៅទេសចរណ៏សម្រាប់ពិភពលោក"។
ជាមួយគ្នានោះដែរឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកោត សរសើរចំពោះឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត អានតុន ការ៉ាហ្គា ប្រធានក្រុមប្រឹក្សាទេសចរណ៏និងពាណិជ្ជ កម្មអឺរ៉ុបនិងគណៈប្រតិភូបានឆ្លៀតឱកាសចូលរួមជា"អ្នកសង្កេតការណ៏"នៃការបោះ ឆ្នោតនាថ្ងៃទី២៩ខែកក្កដា កន្លងមក។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជឿជាក់ថា-គណៈប្រតិភូ បានសង្កេតឃើញថា ការបោះឆ្នោតដោយត្រឹមត្រូវនិងប្រជាធិប តេយ្យដែល មានប្រជាជន ចូល រួមជាង ៨២%ដែលយើងគួរលើក ទឹកចិត្តការអនុវត្ត កាតព្វកិច្លលទ្ធិប្រជាធិបតេយ្យនៃប្រជាជន កម្ពុជា ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីហោ ណាំហុង បានជឿជាក់ថា,ក្រោម្រដឹកនាំរបស់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួង ទេសចរណ៏ កិច្ចសហប្រតិបត្តិការរវាងក្រុម ប្រឹក្សាទេសចរណ៏និងពាណិជ្ជកម្ម អឺរ៉ុបនិងក្រសួងទេសចរណ៏កម្ពុជា នឹងត្រូវបានពង្រឹងកាន់តែជិតស្និទ្ធថែមទៀតដើម្បីធ្វើឲ្យកម្ពុជា ក្លាយជាគោល ដៅទេសចរណ៏ដែលផ្តល់ភាពកក់ក្តៅ ទាក់ទាញនិងមានគុណភាពលំដាប់ពិភពលោក៕



អត្ថបទ ៖ វងសុភ័ក្ត្រ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation