ក្បួនដឹកជំនួយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាដែលចេញពីភ្នំពេញតាំងពីព្រឹកទៀបភ្លឹ បានទៅដល់ខេត្តក្រចេះ
| ព័ត៌មានជាតិ
SHARE

(ស្ទឹងត្រែង) ៖ គិតត្រឹមម៉ោង ១១ ព្រឹកថ្ងៃទី ៣១ កក្កដា នេះ ក្បួនរថយន្តដឹកជំនួយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា បានធ្វើ ដំណើរដល់ទឹកដីខេត្តក្រចេះហើយ ក្នុងគោលដៅបំពេញបេសកកម្មមនុស្សធម៌ ជួយសង្រ្គោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅក្នុងខេត្តភូមិភាគឥសាននៃប្រទេសកម្ពុជា។

ជាមួយនឹងការធ្វើដំណើដល់ទឹកដីខេត្តក្រចេះនេះដែរ តាមការបញ្ជាក់ពីលោកង៉ាន់សំណាង បុគ្គលិក CNC ដែលបានចុះទៅយក ព័ត៌មានផ្ទាល់ នៅទីនោះបានឱ្យដឹងថា ការចែកជូននូវអំណោយមនុស្សធម៌ ដែលរួមមានគ្រឿងឧបភោគបរិភោគ រួមនឹងអំណោយ ចាំបាច់ជា ច្រើនមុខដូចជា ឃីត តង់ និងអាវពោងសុវត្ថិភាព ជាដើម ត្រូវបានប្រគល់ជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះ ដោយទឹកជំនន់ ក្នុងខេត្តក្រចេះជាច្រើនគ្រួសារ មុននឹងបន្តដំណើរ ទៅចែកជូនប្រជាពលរដ្ឋពលរដ្ឋរងគ្រោះដោយ ទឹកជំនន់ក្នុងខេត្តស្ទឹងត្រែង។

ការឆ្លើយតបបន្ទាន់ ក្នុងការផ្តល់អំណោយសង្គ្រោះជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នេះ ធ្វើឡើងក្រោមការគិតគូរ ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់ ប្រជាពលរដ្ឋខ្មែរនៅគ្រប់ទីសទី ដោយអនុវត្តតាមទិសស្លោកថា កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា នឹងមិនទុកប្រជាពលរដ្ឋណាម្នាក់ចោលនោះឡើយ។

សូមជំរាបថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែបានផ្តាំផ្ញើរនូវការសាកសួរសុខទុក្ខ ជូនដល់ប្រជាពលរដ្ឋនៅតាមបណ្តាខេត្តនានា ដែលកំពុងទទួលរងផលប៉ះពាល់ដោយគ្រោះធម្មជាតិទឹកជំនន់ ដោយសម្តេច តែងតែ បញ្ជារឱ្យសាខា-អនុសាខាកាកបាទក្រហមកម្ពុជា ត្រូវយកចិត្តទុកដាក់គិតគូរ តាមដានជាប់ ជាប្រចាំដើម្បីត្រៀមជួយប្រជា ពលរដ្ឋ រងគ្រោះឱ្យបានទាន់ពេលវេលា៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation