នៅរសៀលនេះ អាជ្ញាធរខេត្តក្រចេះនឹងជួបប្រជុំជាមួយភាគីពាក់ពន្ធ័ដើម្បីរត្រៀមបង្ការ និងទប់ស្កាត់គ្រោះមហន្តរាយ ដោយទឹកជំនន់
| ព័ត៌មានជាតិ
SHARE

ក្រចេះ ៖ រដ្ឋបាលខេត្តក្រចេះ បានប្រកាសថា នៅរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨នេះ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រង់គ្រោះមហន្តរាយថ្នាក់ខេត្តក្រចេះ នឹងដឹកនាំកិច្ចប្រជុំ គណៈកម្មការគ្រប់គ្រង គ្រោះមហន្តរាយថ្នាក់ខេត្ត ដើម្បីពិភាក្សាគ្នាស្ដីពីការត្រៀមបង្ការ និងទប់ស្កាត់គ្រោះមហន្តរាយដោយទឹកជំនន់ទន្លេ មេគង្គ ដើម្បីជួយសង្គ្រោះ ប្រជាពលរដ្ឋឲ្យទាន់ពេលវេលា។

កិច្ចប្រជុំបន្ទាន់នេះ នឹងត្រូវបានធ្វើឡើង បន្ទាប់ពីក្រសួងធនធានទឹក និងឧតុនិយម បានព្យាករណ៏ថា កម្ពស់ទឹកទន្លេមេគ្គក្រចេះ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៨ខាងមុខ នឹងអាចកើនឡើងដល់កម្ពស់ ២២.១៥ម៉ែត្រ លើសកម្ពស់ប្រកាសអោយប្រុងប្រយ័ត្ន ដែលមានកម្ពស់ត្រឹមតែ២២ម៉ែត្រនោះ។

កាលពីថ្ងៃម្សិលមិញនេះ តាមរយៈសេចក្តីជូនដំណឹងស្តីពីស្ថានភាពទន្លេមេគង្គគណៈកម្មាធិការគ្រប់គ្រង់គ្រោះ មហន្តរាយ ថ្នាក់ខេត្តក្រចេះ បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងខេត្តនិងរស់នៅតាមដងទន្លេ សូមឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះស្ថានភាពទឹកជំនន់ទន្លេមេគង្គ។ ហើយបានអំពាវនាវឱ្យកងកម្លាំងទាំង៣ប្រភេទត្រៀមប្រចាំការ ដើម្បីជួយជម្លៀស ប្រជាពលរដ្ឋ និងសត្វពាហនៈរកទីទួលសុវត្ថិភាព។

សូមជំរាបថា គិតត្រឹមព្រឹកម៉ោង ៧ ថ្ងៃ៣១ កក្កដានេះ កម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះ មានកម្ពស់២១.៥១ម៉ែត្រ ប្រៀបធៀបទៅនឹងម្សិលមិញទឹកកើនឡើង០.២០ម៉ែត្រ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation