កម្ពុជានឹងមានរដ្ឋសភាថ្មីអាណិត្តទី៦ ត្រឹមសប្តាហ៍ទី៣ឬទី៤ នៃខែកញ្ញា
| ព័ត៌មានជាតិ
SHARE

ឯកឧត្តម ទ្បេង ប៉េងទ្បុង អគ្គលេខាធិការរដ្ឋសភាកម្ពុជាបានប្រាប់ស៊ីអិនស៊ីកាលពីព្រឹកមិញថា អគ្គលេខាធិការដ្ឋានរដ្ឋសភាអាណត្តិទី៥ បានត្រៀមខ្លួនរួចជាស្រេច ក្នុងការសហការជាមួយនិងស្ថាប័នព្រះមហាក្សត្រ  នូវការរៀបចំសម័យប្រជុំរដ្ឋសភាថ្មីដំបូងអាណត្តិទី៦ យោងតាមមាត្រា៨២ថ្មី នៃរដ្ឋធម្មនុញ្ញដែលបានចែងថា រដ្ឋសភាបើកសម័យប្រជុំដំបូង៦០ថ្ងៃយ៉ាងយូរក្រោយពេលបោះឆ្នោតតាមការកោះប្រជុំរបស់ព្រះមហាក្សត្រ ។

ដូច្នេះបើគិតកាលបរិច្ឆេទ ថ្ងៃទី២៩ កក្កដា និងការអនុវត្តតាមមាត្រា៨២ថ្មីនេះកម្ពុជាយើងនិងមានរដ្ឋសភាអាណត្តិទី៦នៅក្នុងកំទ្បុងសប្តាហ៍ទី៣ឬទី៤នៃខែកញ្ញា ក្រោយពេលដែលប្រធានគជបផ្ញើបញ្ជីរាយនាមតំណាងរាស្ត្រថ្មីអាណត្តិទី៦ទំាង១២៥នាក់ ដែលកើតចេញពីការបោះឆ្នោតសន្លឹកឆ្នោតរបស់ពលរដ្ឋទៅអោយគណបក្សនយោបាយនានាទៅកាន់ព្រះមហាក្សត្រដើម្បីព្រះអង្គទ្បាយព្រះហត្ថលេខានិងព្រះរាជលជ្ជករទទួលស្គាល់ផ្លូការលើបញ្ជីរាយនាមនោះ ។

បន្ទាប់មកនិងរៀបចំពិធីសម័យប្រជុំដំបូងនៃរដ្ឋសភាថ្មីក្រោមព្រះរាជអធិបតីភាពដ៍ខ្ពង់ខ្ពស់បំផុតរបស់ព្រះមហាក្សត្រនិងក្រោមអធិបតីភាពនៃតំណាងរាស្រ្ត១រូបដែលមានអាយុច្រើនជាងគេបំផុតក្នុងចំណោមតំណាងរាស្ត្រទំាង១២៥រូបដែលតាមច្បាប់យើងហៅតំណាងរាស្ត្រនោះថាជាព្រឹទ្ធសមាជិកហើយព្រឹទ្ធសមាជិកនោះមានភារកិច្ចដឹកនំារដ្ឋសភាថ្មីបង្កើតបោះឆ្នោតរចនាសម្ព័ន្ធដឹកនំារដ្ឋសភាតាមការកំណត់របស់បទបញ្ជផ្ទៃក្នុងនៃរដ្ឋសភានិងរដ្ឋធម្មនុញ្ញាហើយតំណាងរាស្ត្រដែលមានអាយុតិចជាងគេក្នុងចំណោមតំណាងរាស្រ្តទំាង១២៥រូបនិងត្រូវព្រឹទ្ធសមាជិកតែងតំាងជាលេខាធិការកត់ត្រាសំរាប់សម័យប្រជុំសភាឆ្ពោះទៅបង្កើតរចនាសម្ព័ន្ធដឹកនំារដ្ឋសភាដែលរួមមាន ប្រធាន អនុប្រធានទី១ អនុប្រធានទី២ ប្រធាន អនុប្រធាន សមាជិក គណ:កម្មាជំនាញនានា ។

ដោយទ្បែកឯកឧត្តម ហង្ស ពុទ្ធាអ្នកនាំពាក្យគជប បានថ្លែងប្រាប់ស៊ីអិនស៊ី កាលពីព្រឹកមិញនេះថា យោងតាមប្រតិទិននៃការបោះឆ្នោតជ្រើសតំាងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នំា២០១៨ ក្នុងកំទ្បុងពីថ្ងៃទី១៥ សីហាដល់ថ្ងៃទី១០ កញ្ញា គជបនិងប្រកាសលទ្ធផលផ្លូវការ ការបែងចែកអាសន: និងការកំណត់បេក្ខជនជាប់ឆ្នោត (តាមករណីគ្មានឬមានពាក្យបណ្តឹងនិងករណីគ្មានការបោះឆ្នោតសារជាថ្មី) ដូច្នេះបើគ្មានបណ្តឹងនិងករណីគ្មានការបោះឆ្នោតសារជាថ្មី ឯកឧត្តម ប្រធានគជបអាចនិងផ្ញើរបញ្ជីរាយនាមតំណាងរាស្ត្រជាប់ឆ្នោតចេញពីការបោះឆ្នោតអាណត្តិទី៦ថ្វាយព្រះមហាក្សត្រដើម្បីបង្គំទូលថ្វាយព្រះអង្គប្រោសព្រះរាជទានព្រះហត្ថលេខានិងព្រះរាជលជ្ជករនៅត្រឹមសប្តាហ៍ទី២ខែកញ្ញាបន្ទាប់មកកិច្ចការបោះឆ្នោតអាណត្តិទី៦ផុតពីដៃគជប ។

ជំពូកទី៧ មាត្រា៧៧ នៃរដ្ឋធម្មនុញ្ញកម្ពុជាឆ្នំា១៩៩៣ដែលចែងអំពីរដ្ឋសភាបានកំណត់ថា តំណាងរាស្ត្រក្នុងរដ្ឋសភាជាតំណាងប្រជាជាតិខ្មែរទំាងមូលពុំមែនគ្រាន់តែជាតំណាងប្រជាពលរដ្ឋក្នុងមណ្ឌលរបស់ខ្លួននោះទេ អាណត្តិអាជ្ញាបញ្ជាទំាងទ្បាយត្រូវទុកជាមោឃ: ៕

អត្តបទ ៖ ខៀវ កូទ្បា

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation