ក្រោយបោះឆ្នោត២ថ្ងៃ សម្តេចតេជោ ប្រកាសថា កម្ពុជាគឺនឹងបន្តរៀបចំការបោះឆ្នោតនៅរៀងរាល់៥ឆ្នាំម្តងជាទៀងទាត់
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ បន្ទាប់ពីការរបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្របានកន្លងផុតទៅរយៈពេល២ថ្ងៃហើយនោះ សម្តេចតេជោហ៊ុនសែន បញ្ជាក់ កម្ពុជាបានសម្រេចជោគជវាសនាប្រទេសជាតិ តាមរយៈការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៍។

ជាមួយនឹងបញ្ចេញសារនយោបាយខាងលើ សម្តេចតេជោបានសរសេររៀបរាប់នៅលើទំព័រហ្វេសបុកនាព្រឹកថ្ងៃអង្គារ៍នេះថា «តាមរយៈលទ្ឋផលបឋមនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាល ទី៦ កាលពីថ្ងៃទី ២៩ កក្កដា ២០១៨ កន្លងទៅនេះ ដែលមានពលរដ្ឋទៅបោះឆ្នោត (៨២.៨៩%) នៃចំនួនអ្នកបោះឆ្នោតសរុប (៨,៣៨០,២១៧) និងមានគណបក្សនយោបាយចំនួន (២០) បានចូលរួម គឺបានបង្ហាញច្បាស់ថា ពលរដ្ឋកម្ពុជាច្រើនលើសលុបបំផុតគាំទ្រការបោះឆ្នោតតាមបែបលទ្ឋិប្រជាធិបតេយ្យសេរីពហុបក្ស ដែលជាបំណងប្រាថ្នាដ៏ធំបំផុតរបស់ពលរដ្ឋខ្មែរ ហើយដែលត្រូវបានចែងច្បាស់នៅក្នុងរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ។»

សម្តេចតេជោហ៊ុនសែន បានបន្ថែមយ៉ាងដូច្នេះថា « បងប្អូនបានបង្ហាញនូវឆន្ទះដ៏ឧត្តុង្គឧត្តមបំផុតក្នុងការប្រើប្រាស់សិទ្ឋិសេរីភាពទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តមកពីគណបក្សនយោបាយនានាដែលខ្លួនពេញចិត្តដោយសេរី គ្មានការកៀបសង្កត់ ឬបង្ខិតបង្ខំអ្វីឡើយ។ ការបោះឆ្នោតកន្លងទៅនេះ គឺបានប្រព្រឹត្តិទៅដោយរលូន និងគ្មានអំពើហឹង្សាទៀតផង។ ទន្ទឹមនឹងនេះដែរ គឺមានអ្នកសង្កេតការណ៍ជាតិនៃសហគមអង្គ ការមិនមែនរដ្ឋាភិបាលប្រមាណ ជាង៩ម៉ឺននាក់ និងអ្នកសង្កេតការណ៍អន្តរជាតិជាង​៥០០ នាក់ ក៏បានចូលរួមអង្កេត តាមដាន និងពិនិត្យដំណើរការ បោះឆ្នោតដោយហ្មត់ចត់បំផុត។»

ជាមួយគ្នានេះសម្តេចតេជោហ៊ុនសែន អះអាងថា កម្ពុជា ដែលជាប្រទេសមានឯករាជ្យ និងអធិបតេយ្យភាពត្រឹមត្រូវ គឺនឹងបន្តរៀបចំការបោះឆ្នោតនៅរៀងរាល់៥ឆ្នាំម្តនៅថ្ងៃអាទិត្យក្នុងសប្តាហ៍ទី៤នៃខែកក្កដា ដើម្បីពលរដ្ឋមានឱកាសចូលរួមបោះឆ្នោតសម្រេចជោគវាសនាប្រទេសជាតិទាំងអស់គ្នាដោយសេរី នឹងដើម្បីលើកស្ទួយលទ្ឋិប្រជាធិបតេយ្យ និង នីតិរដ្ឋអោយកាន់តែរឹងមាំថែមទៀតនៅក្នុងប្រទេស៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation