Update News : ទឹកជំនន់ទន្លេមេគង្គលិចចូលសង្កាត់ចំនួន ៤ ក្នុងក្រុងស្ទឺងត្រែងហើយ
| ព័ត៌មានជាតិ
SHARE



(ស្ទឹងត្រែង)៖ ក្រសួងធនធានទឹកនិងឧត្តុនិយម បានបញ្ជាក់ថា មកដល់ម៉ោង ១១ ព្រឹកថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០១៨ នេះ ទឹកទន្លេមេគង្គ ក្នុងខេត្តស្ទឹងត្រែង បានបន្តកើនឡើងដល់កម្ពស់ ១០,៨០ ម (កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ១០,៧០ ម) ។
ក្រសួងធនធានទឹកនិងឧត្តុនិយម ឱ្យដឹងថា ទឹកទន្លេបានលិចចូលតំបន់ទំនាបមួយចំនួនក្នុងសង្កាត់ចំនួន ០៤ របស់ក្រុងស្ទឺងត្រែង ជាបណ្តើរៗហើយ ក្នុងនោះមានសង្កាត់ព្រះបាទ សង្កាត់ស្រះឫស្សី សង្កាត់ស្ទឹងត្រែង និងសង្កាត់សាមគ្គី ។

សូមជំរាបថា នៅថ្ងៃម្សិលមិញនេះ ក្រសួងធនធានទឹកនិងឧតុនិយម បានស្នើឲ្យដល់អាជ្ញាធរពាក់ពន្ធ័និងប្រជាពលរដ្ឋនៅតាមដងទន្លេមេគង្ក សូមបង្កើនការប្រុងប្រយត្ន័ដោយសារតែកម្ពស់ទឹកទន្លេមេគង្គក្នុងខេត្តស្ទឹងត្រែង ក្រចេះនិងកំពង់ចាម នឹងបន្តហក់ឡើងខ្ពស់កៀកនឹងកម្ពស់ប្រកាស ឲ្យប្រុងប្រយត្ន័នោះ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation