ពលរដ្ឋស្ទឹងត្រែងត្រូវស្នើឲ្យប្រុងប្រយ័ត្ន ខណៈទន្លេមេគង្គឡើងហួសកម្រិតអាសន្ន
| ព័ត៌មានជាតិ
SHARE

ស្ទឹងត្រែង៖ ក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសថា ទឹកទន្លេមេគង្គក្នុងខេត្តស្ទឹងត្រែង បានបន្តកើនឡើងលើសកម្រិតប្រកាសឲ្យប្រុងប្រយ័ត្ន ១ តឹក ហើយ នៅព្រឹកថ្ងៃចន្ទនេះ។

ក្រសួងធនធានទឹកបញ្ជាក់ថា មកដល់ម៉ោង ៦:៣០ នាទីព្រឹកថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០១៨ នេះ ទឹកទន្លេមេគង្គក្នុងខេត្តស្ទឺងត្រែង បានបន្តកើនឡើងដល់កម្ពស់ ១០,៨០ ម. ខណៈកម្រិតកម្ពស់ដែលត្រូវប្រកាសឲ្យប្រុងប្រយ័ត្នត្រឹមតែ ១០,៧០ ម. ប៉ុណ្ណោះ។


ក្រសួងបន្តថា​ ដោយសារទឹកទន្លេបានហក់ឡើងលឿន ពេលនេះទឹកទន្លេបានចាប់ផ្តើមលិចចូលតំបន់ទំនាបមួយចំនួនដែលនៅតាមដងទន្លេជាបណ្តើរៗហើយ ដែលសូមឲ្យបងប្អូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រដែលត្រូវជន់លិចបង្កើនការប្រុងប្រយ័ត្ន។


សូមជម្រាបថា នៅថ្ងៃម្សិលមិញនេះ ក្រសួងធនធានទឹក និងឧតុនិយម​ បានស្នើឲ្យដល់អាជ្ញាធរពាក់ព័ន្ធ និងប្រជាពលរដ្ឋនៅតាមដងទន្លេមេគង្គ សូមបង្កើនការប្រុងប្រយ័ត្នដោយសារតែកម្ពស់ទឹកទន្លេមេគង្គក្នុងខេត្តស្ទឹងត្រែង ក្រចេះ និងកំពង់ចាម នឹងបន្តហក់ឡើងខ្ពស់កៀកនឹងកម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ននោះ៕ (អោម ចែតច័ន្ទណារ៉ា)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation