ព័ត៌មានជាតិ

អ្នកសង្កេតការណ៍ហ្វីលីពីន ៖ ការបោះឆ្នោតនៅកម្ពុជាគឺប្រកបដោយសេរីយុត្តិធម៌និងមានប្រជាពលរដ្ឋជាង៨០%ចេញទៅបោះឆ្នោត

image

នៅសណ្ឋាគារ សូហ្វីតែល នាល្ងាចថ្ងៃទី២៩ខែកក្កដានេះ មានសន្និសីទកាសែតរបស់ក្រុមអ្នកសង្កេតការណ៍អន្តរជាតិ អំពីលទ្ធផលដំណើរការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៦នៅថ្ងៃទី២៩ខែកក្កដានេះ ។
នៅក្នុងសន្និសីទនោះដែរអ្នកសង្កេតការណ៍មកពីហ្វីលីពិន នៅក្នុងពេលសង្កេតការណ៌ឃើញប្រជាពលរដ្ឋកម្ពុជាចំនួនជាច្រើនបានចេញទៅបោះឆ្នោត ដោយគ្មាន ការព្រួយបារម្ភទេ។

លោកបានបន្តថា កម្ពុជានិងក្លាយជាប្រទេសដែលមាន ដំណើរការលទ្ធិប្រជា ធិបតេយ្យយ៉ាងល្អ ។ជាមួយគ្នានោះដែរលោកបានថ្លែងអំណរគុណដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សាកលជ្រើសរើសមេដឹកនាំមានលក្ខណៈ ល្អប្រសើរ នៅក្នុងដំណើរការបោះឆ្នោតនាថ្ងៃទី២៩ខែកក្កដា។

ក្រុមអ្នកសង្កេតការណ៏តាមខេត្តជិតភ្នំពេញ ឃើញអ្នកបោះឆ្នោតឈរជាជួរ យ៉ាងវែងនិងមានសណ្តាប់ធ្នាប់ និងមានអ្នកសង្កេតការណ៍នានាអនុញ្ញាតឲ្យចូលរួមចាប់តាំងពីព្រឹក ដល់រសៀល ។ប្រជាពករដ្ឋកម្ពុជា ទូទាំងប្រទេសជាង ៨០% និងមានភាពសេរី យុត្តិធម៌ ហើយមានការចូលរួមយ៉ាងសកម្ម ។ហើយការរាប់សន្លឹកឆ្នោតតាមការិយាល័យទូទាំងប្រទេសគឺគ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង និងគ្មានការរំលោភសិទ្ធិមនុស្សទេ៕



អត្ថបទ ៖ វងសុភ័ក្ត្រ