អ្នកនាំពាក្យគ.ជ.ប ៖ រយៈពេល ៣ម៉ោង នៃដំណើការបោះឆ្នោតគឺពលរដ្ឋចេញទៅបោះឆ្នោតច្រើន នៅគ្រប់ការិយាល័យបោះឆ្នោត ទូទាំងប្រទេស
| ព័ត៌មានជាតិ
SHARE

ឯ.ឧ ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ថា មកដល់ម៉ៅង ១០ ព្រឹក មានរយៈពេល ៣ម៉ោង ការបោះឆ្នោតបាន ដំណើការដោយរលូន ល្អប្រសើ មានការចូលរួមច្រើនពីពលរដ្ឋ និងកិច្ចការពារសន្តិសុខដំណើការល្អប្រសើរ។

ឯ.ឧ ហង្ស ពុទ្ធា បញ្ជាក់ប្រាប់ CNC មុននេះថា ការបោះឆ្នោតនឹងបន្តធ្វើឡើង រហូតដល់ម៉ោង ៣រសៀល ដោយប្រជាពលរដ្ឋ ត្រូវនាំទៅជាមួយអត្តសញ្ញាបណ្ណសញ្ញាតិខ្មែរ និងឯកសារបញ្ជាក់អត្តសញ្ញាណបំរើឱ្យបានការបោះឆ្នោតដែលមានបោះត្រា។ ដែលអ្នកនាំពាក្យ គ.ជ.ប បញ្ជាក់ថា ការិយាល័យបោះឆ្នោតទាំងអស់នឹងដំណើការរហូតមិនមានការសម្រាកនោះទេ គឺបើករហូតដល់ម៉ោង ៣រសៀល ប៉ុន្តែក្នុងប៉ុន្តែប្រសិនមានមនុស្សតម្រង់ជួរ ទោះផុតម៉ោង ៣រសៀលក៏ដោយ ក៏ពលរដ្ឋនៅតែមានឱកាសបោះឆ្នោតដែរ។ ហើយនៅម៉ោង៣រសៀល នឹងមានការរៀបចំការបិទការិយាល័យ ហើយនឹងរៀបចំបើកការិយាល័យរាប់សន្លឹកឆ្នោត។

ឯ.ឧ ហង្ស ពុទ្ធា បានសរុបជារួមថា នៅគ្រប់ ២២៩៦៧ការិយាល័យនៅទូទាំងប្រទេស គឺបានដំណើការទាំងអស់ មិនមាន ការិយាល័យណាផ្អាកដំណើការនោះទេ គ្រាន់តែមានការិយាល័យមួយចំនួននៅខេត្តស្ទឹងត្រែង មានករណីផ្តូរទីតាំងការិយាល័យ ដែរ តែមិនប្តូរឆ្ងាយទេ ដែលធ្វើឱ្យប្រជាពលរដ្ឋពិបាករកនោះឡើយ ដូចជាប្តូរពីសាលារៀននិងវត្ដដែលលិចទឹក មកបោះលើផ្លូវ ឫទីទួលក្បែរនោះ តែប៉ុណ្ណោះ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation