សម្តេច សាយ ឈុំ បានអញ្ជើញទៅបោះឆ្នោតនៅការិយាល័យវិទ្យាល័យវត្តកោះ ខណ្ឌដូនពេញ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជា អនុប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦
នៅមណ្ឌលវិទ្យាល័យវត្តកោះ ការិយាល័យលេខ០២៣១ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨
ហើយនៅក្នុងការិយាល័យវិទ្យាល័យវត្តកោះនេះគឺមានការិយាល័យចំនួន១០ ពីការិយាល័០២២៩រហូតដល់០២៣៨ សំរាប់ប្រជាពលរដ្ឋដែលរស់នៅសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ ដែលមានចំនួន៣០៨២នាក់ត្រូវមកបោះឆ្នោតនៅការិយាល័យនេះ។

នៅព្រឹកថ្ងៃបោះឆ្នោតនេះដែរប្រជាពលរដ្ឋពួកគាត់បានអញ្ជើញមកចូលរួមបោះឆ្នោតទាំងព្រឹកដោយទឹកមុខរីករាយគឺពួកគាត់មកឈរចាំបោះឆ្នោតមុនម៉ោងកំណត់តែម្តង និងសមត្ថកិច្ចជាច្រើនបានឈរយាមរក្សាសណ្តាប់ធ្នាប់ និងសន្តិសុខនៅតាមមណ្ឌលនីមួយៗបានយ៉ាងល្អផងដែរ៕

អត្ថបទ ៖ ឃឹម វិសាល

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation