រូបភាពប្លែកៗបង្ហាញពីទិដ្ឋភាពដឹកជញ្ជូនសំភារៈបោះឆ្នោតទៅកាន់តំបន់ដាច់ស្រយាល
| ព័ត៌មានជាតិ
SHARE



ការបោះជាតិ​ឆ្នាំ២០១៨​ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៩ កក្កដា​ ស្អែកនេះ​ ខណៈដែល​គ.ជ.ប​ ប្រកាសថា​ សម្ភារៈសម្រាប់បម្រើឲ្យការបោះឆ្នោតនេះត្រូវបានដឹកជញ្ជូនដល់ការិយាល័យទាំងជាង​២ម៉ឺនការិយាល័យនៅទូទាំងប្រទេស
រួចរាល់ហើយ។


នៅក្នុងការដឹកជញ្ជូនសម្ភារៈនេះ ទីតាំងភាគច្រើនមានភាពងាយស្រួលដោយសារហេដ្ឋារចនាសម្ពន្ធ័ខ្វាត់ខ្វែងទូទាំងប្រទេស​
ប៉ុន្តែទីតាំងមួយចំនួនតូចជួបប្រទះការលំបាកដោយសារតែទឹកជំនន់​ ហើយទឹកជំនន់នេះក៏បានធ្វើឲ្យខូចខាតផ្លូវស្ពានមួយចំននយនផងដែរ។


ដោយឡែកសំរាប់​តំបន់​ដាច់ស្រយាលមួយចំនួនទៀត​ ដែលយានយន្តពិបាក​​ចូល​ដល់​ គ.ជ.ប បាន​ប្រើប្រាស់​ឧទ្ធម្ភាគចក្រ​ និងសត្វដំរី ធ្វើជាមធ្យោបាយ​ដឹក​ជញ្ជូន​សម្ភារៈបំរើឲ្យ​ការងារ​បោះឆ្នោតឆ្នាំ២០១៨ នេះ។​


សូមជម្រាប​ថា​ ប្រជាពលខ្មែរ​ម្ចាស់ឆ្នោតដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត នឹងអញ្ជើញ​ទៅ​បោះឆ្នោត​នៅ​ថ្ងៃទី ២៩ ខែកក្កដា ស្អែកនេះ ចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ៣រសៀល៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation