ទន្លេមេគង្គក្នុងខេត្តត្បុងឃ្មុំបន្តហក់ឡើងជន់លិចផ្លូវក្នុងឃុំទន្លេបិទ
| ព័ត៌មានជាតិ
SHARE

ត្បុងឃ្មុំ ៖ មកដល់ម៉ោង ៥ រសៀល ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០១៨ នេះ ទឹកទន្លេមេគង្គក្នុងខេត្តត្បូងឃ្មុំ បានបន្តកើនឡើងដល់កម្ពស់ ១៤,០៣ ម ហើយ និងបានជន់កំណាត់ផ្លូវបេតុង ០១ ខ្សែ ដែលផ្លូវឆ្លងកាត់ពីស្រុកត្បូងឃ្មុំទៅស្រុកក្រូចឆ្មារ ប្រវែងជាង ១ពាន់ម៉ែត្រ ក្នុងជម្រៅពី ០,៥-១ ម៉ែត្រ ស្ថិតក្នុងភូមិសាស្ត្រឃុំជីរោទ៍ទី ១ និងឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ។


បើតាមការបញ្ជាក់ពីក្រសួងធនធានទឹក ដោយសារតែជំនន់ទន្លេមេគង្គបានជន់លិចខ្ពស់ ពេលនេះ ការធ្វើចរាចរឆ្លងកាត់តាមកំណាត់ផ្លូវខាងលើ ត្រូវបានផ្អាកជាបណ្តោះអាសន្ន៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation