មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃនិងមន្ត្រីគ.ជ.ប អះអាងប្រាប់ក្រុមអ្នកសង្កេតការណ៏អន្តរជាតិថា កាបោះឆ្នោតនៅកម្ពុជា ធានាបានលើផ្លូវប្រជាធិបតេយ្យសេរី ពហុបក្ស
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ ៖ នៅសណ្ឋាគារសូហ្វីតែល នារសៀលថ្ងៃទី២៨ខែកក្កដា ក្រុមអ្នកសង្កេតការណ៏អន្តរជាតិ ប្រមាណ២០០នាក់បានមកស្វែងយល់អំពីសភាពការណ៍បោះឆ្នោតនៅកម្ពុជា មុនពេលដែលការ បោះឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ខែកក្កដាឆ្នាំ ២០១៨ ដោយមានគណបក្សនយោបាយចំនួន ២០ចូលរួមប្រកួតប្រជែងឈានចូលមកដល់នាថ្ងៃស្អែក។
វាគ្មិនសំខាន់ៗ ដែលបានមកចូលរួមធ្វើបទបង្ហាញមាន៖


-ឯកឧត្តម ព្រំ សុខា រដ្ឋលេខា ធិការក្រសួងមហាផ្ទៃ។
-ឯកឧត្តមឌឹម សុវណ្ណារុំ អ្នកនាំពាក្យគណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
-ឯកឧត្តមសោម​ សូលីដា អគ្គ លេខាធិការរងគ.ជ.ប
-ឯកឧត្តម ឈៀង វណ្ណរិទ្ធ អ្នកស្រាវ ជ្រាវឯករាជ្យ ។
វេទិកានេះសម្របសម្រួលដោយ ឯកឧត្តមម៉ៅ វិបុល ប្រធាន អនុកម្មការព័ត៌មាននិងជាអ្នកនាំពាក្យ នៃគណកម្មការសម្រប សម្រួលក្រុមអ្នកសង្កេតការជាតិ អន្តរជាតិ។ 


នៅក្នុងឱកាសនោះឯ ឧ ព្រំសុខា មានប្រសាសន៏បញ្ជាក់ថា​ កម្ពុជាបានរៀបចំយ៉ាងទៀងទាត់ហើយកម្ពុជា បានរៀប ចំការបោះឆ្នោតដោយខ្លួនឯងបានចំនួន៨លើកមកហើយ រួមទាំងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់។
ឯ ឧ រដ្ឋលេខាធិការក្រសួងមហា ផ្ទៃបាន បញ្ជាក់ទៀតថា​ កម្ពុជា បានធ្វើការកែលំអរជាបន្តបន្ទាប់និងធ្វើវិសោធកម្មច្បាប់បោះឆ្នោត និងវិសោធនកម្មរដ្ឋ ធម្មនុញ្ញ ដើម្បីលើកកំពស់ការបោះ ឆ្នោត។ 


ហើយកាលពីឆ្នាំ២០១៧បោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ គឺជាការបោះឆ្នោតប្រកប ដោយសុក្រិតភាព សេរីយុត្តិធម៌ ក្រោមជំនួយពីប្រទេសជប៉ុន និងសហគមន៏អឺរ៉ុប។
ហឹបឆ្នោតដែលប្រើប្រាស់នៅថ្ងៃបោះឆ្នោតគឺជាជំនួយរបស់រដ្ឋាភិ បាលជប៉ុន ក្នុង ការ បោះឆ្នោត ថ្ងៃទី ២៩ខែកក្កដា មានលក្ខណៈល្អជាងការបោះ ឆ្នោតលើកមុនៗដោយគជប មានឯករាជ្យភាព សមាជិកគជប មានចំណេះដឹងនិងបទពិសោធន៏ច្រើន រចនាសម្ព័ន្ធនិងការគ្រប់គ្រងបានល្អជាងមុន។ការកែលំអរនីតិវីធីការចុះឈ្មោះបោះ ឆ្នោតថ្មីកាលពីឆ្នាំ២០១៧ ត្រូវបានយកមកប្រើក្នុងការបោះ ឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦។


ចំនួនប្រជាពលរដ្ឋក្នុងបញ្ជីឈ្មោះបោះ ឆ្នោតនៅអាណត្តិនីតិកាលទី៦នៅឆ្នាំ ២០១៨ មានចំនួន ៨លាន៣សែននាក់ជាង។ចំនួនប្រជាពលរដ្ឋទៅបោះឆ្នោត មានចំនួនកើនឡើង ។មានគណ បក្ស នយោបាយចំនួន ២០ចូលរួមប្រកួត ប្រជែង ដែលជាចំនួនគណបក្សច្រើន ជាង អាណត្តិមុនៗ។ការប្រើប្រាស់បណ្តាញព័ត៌ មានរដ្ឋត្រូវបានអនុញ្ញតឲ្យគណបក្សនយោបាយទាំងអស់ប្រើប្រាស់ដោយតម្លាភាព និង សេរី។ 


ចំពោះបញ្ហាសន្តិសុខទាំងទងនិងការ បោះឆ្នោតត្រូវបានពង្រឹងយ៉ាងរឹងមាំ គ្មានអំពើហិង្សា បរិយាកាសឃោសនាបោះ ឆ្នោតរយៈ ពេល២១ថ្ងៃគឺប្រព្រឹត្តទៅបានល្អ ហើយប្រជាពលរដ្ឋជា ច្រើនចេញទៅបោះឆ្នោតក្នុងក្រប ខណ្ឌនីតិរដ្ឋ ធានាបានលើផ្លូវប្រជា ធិបតេយ្យ សេរី ពហុបក្ស។ 


ឯកឧត្តម ឌឹម​ សុណ្ណារុំ​ សមាជិកគ.ជ.បនិងជាអ្នកនាំពាក្យ បានជំរាបជូនអ្នកសង្កេតការណ៏អន្តរជាតិថា គ.ជ.ប បានអនុវត្តការងាររបស់ខ្លួន ទៅតាមច្បាប់កំណត់ គឺជាអ្នកបំរើសេវា ជូនប្រជាពលរដ្ឋ ។


គ.ជ.ប បានបញ្ជូនសំភារៈបោះ ឆ្នោតទៅ តាមការិយាល័យបោះឆ្នោតចំនួន២ម៉ឺនការិយាល័យរួចរាល់អស់ហើយនៅរសៀលថ្ងៃទី២៨ខែ កក្កដានេះ សម្រាប់ការបោះឆ្នោតនៅថ្ងៃ ទី២៩ខែ កក្កដា។ 


ឯ.ឧ ក៏បានច្រានចោលផងដែរចំពោះការឃោសនាថាទឹកថ្នាំជ្រលក់ម្រាមដៃពេបោះឆ្នោត(២៩ កក្កដា) រយៈ ពេល២៤ ម៉ោងនឹងស្លាប់នោះមិនពិតទេ។
គ.ជ.បបានដាក់បង្ហាញទីតាំង ការិយា ល័យបោះឆ្នោតទាំងជាង ២ម៉ឺនការិយា ល័យនិងការស្វែង រកឈ្មោះ និងការិយាល័យបោះ ឆ្នោតតាមហ្គូហ្គោល ដែលបង្កភាពងាយស្រួលជូនប្រជាពលរដ្ឋសម្រាប់ការ បោះ ឆ្នោតថ្ងៃទី២៩ ខែកក្កដា។ 


ការបោះឆ្នោតនៅថ្ងៃទី២៩ខែ កក្កដា នេះពិតជាត្រឹមត្រូវស្រប ច្បាប់ គ.ជ.បមានធម្មនុញ្ញភាពរបស់ខ្លួនក្នុងការរៀបចំការបោះ ឆ្នោតត្រឹមត្រូវ ទោះបីជាគ្មានការ ចូលរួមពី សំណាក់អតីតគណបក្ស ប្រឆាំងចូលរួមបោះឆ្នោតក៏ដោយ។ការបោះ ឆ្នោតថ្ងៃ ទី២៩ខែកក្កដា មានគណ បក្សនយោបាយចំនួន ២០ ចូលរួម។ នៅថ្ងៃទី២៩ខែកក្កដា និងមានប្រជាពលរដ្ឋ ចេញទៅបោះឆ្នោតជាង៦០% ដែលមានប្រជាពលរដ្ឋថ្មីបានចុះឈ្មោះ បោះ ឆ្នោតជាង៥០ម៉ឺននាក់៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation