ទឹកទន្លេមេគង្គឡើងខ្លាំងបានធ្វើឲ្យ ការិយាល័យបោះឆ្នោត​ ៩​ ក្នុងខេត្តកំពង់ចាម ត្រូវបានផ្លាស់ប្តូរទីតាំង
| ព័ត៌មានជាតិ
SHARE

កំពង់ចាម ៖ យោងតាមប្រធានលេខាដ្ឋានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ចាមបានបញ្ជាក់ថា គិតត្រឹមល្ងាចថ្ងៃទី២៨កក្កដាឆ្នាំ២០១៨នេះ ការិយាល័យបោះឆ្នោតចំនួន៩ក្នុងខេត្តកំពង់ចាម ត្រូវបានផ្លាស់ប្តូរទីតាំង និងរំកិល ដោយសារការប៉ះពាល់នៃទឹកទន្លេមេគង្គឡើងខ្លាំង។ 


មន្ត្រីដដែលនេះបន្ថែមថា ការិយាល័យទាំង៩ខាងលើដែលរងប៉ះពាល់គឺស្ថិតនៅក្នុងស្រុកកំពង់សៀម៣ការិយាល័យ,​ស្រុកស្ទឹងត្រង់៥ការិយាល័យ និងស្រុកស្រីសន្ធរ១ការិយាល័យ។ 


បើតាមលោក មាន ម៉េងហ៊ួន ប្រធានលេខាធិការដ្ឋានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ចាមបានឲ្យដឹងថា​ នៅក្នុងខេត្តកំពង់ចាមគឺមានគណៈបក្សនយោបាយចំនួន១៩ក្នុងចំណោមគណៈបក្សនយោបាយទាំង២០ដែលបានឈរឈ្មោះបោះឆ្នោត ហើយចំណែកការិយាល័យបោះឆ្នោតក្នុងខេត្តកំពង់ចាមមានចំនួន១៦៥៩។


គិតមកដល់ពេលនេះ សន្លឹកឆ្នោត ទឹកថ្នាំជ្រលក់ម្រាមដៃ ហិបឆ្នោត បន្ទប់សំងាត់ រួមទាំងសម្ភារៈផ្សេងទៀត ដែលបម្រើឲ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦នេះត្រូវបានបញ្ចូនទៅកាន់ការិយាល័យបោះឆ្នោតទាំងអស់ក្នុងខេត្តកំពង់ចាមរួចរាល់ហើយ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation