មុនបោះឆ្នោតមួយថ្ងៃ​ ប្រធានគ.ជ.បជួបពិភាក្សាជាមួយគណៈប្រតិភូអ្នកសង្កេតការណ៏អន្តរជាតិជាន់ខ្ពស់នៃសហគមន៌អឺរ៉ុប
| ព័ត៌មានជាតិ
SHARE

នៅសណ្ឋាគារកាំបូឌីយ៉ាណា នាព្រឹកថ្ងៃ ទី២៨ខែកក្កដានេះ ឯកឧត្តម ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត(គ.ជ.ប)បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូអ្នកសង្កេតការណ៏ អន្តរជាតិជាន់ខ្ពស់ចំនួន៣២រូបនៃសហគមន៌អឺរ៉ុប។

គោលបំណងនៃជំនួបពិភាក្សានេះ ដើម្បីស្វែងយល់អំពីការរៀបចំការបោះ ឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦នៅកម្ពុជា ដែលនឹងប្រព្រឹត្ត ទៅនៅថ្ងៃទី២៩ខែកក្កដា ស្អែកនេះ។

ឯកឧត្តម ស៊ិក ប៊ុនហុក​ ប្រធានគជប មាន ប្រសាសន៏បញ្ជាក់ថា​ ចំពោះវត្តមានរបស់ ឯកឧត្តមអ្នកសង្កេតការណ៏អន្តរជាតិ នៅក្នុងការបោះឆ្នោតជ្រើសតាំងសមា
ជិកសភានីតិកាលទី៦នេះនៅកម្ពុជា មានសារៈសំខាន់ខ្លាំងណាស់ក្នុងការបោះឆ្នោតនៅកម្ពុជា និងដំណើរលទ្ធិប្រជាធិបតេយ្យ។
គោលបំណងសំខាន់នៃអ្នកសង្កេតការណ៏អន្តរជាតិ គឺដើម្បីស្វែងយល់អំពីដំណើរ ការ លទ្ធិប្រជាធិបតេយ្យ និងការទៅចូលរួមរបស់ប្រជាពលរដ្ឋម្ពុជា ទៅបោះឆ្នោត ក្នុងជ្រើសរើសតំណាងរបស់ខ្លួនតាមរយៈការសម្តែងសិទ្ធិសេរី ដោយ សេរី និងយុត្តិធម៌ នុងការចូលរួមរបស់គណបក្សនយោបាយទាំង២០នៅក្នុងការបោះឆ្នោតនាថ្ងៃទី២៩ខែកក្កដានេះ។

យោងតាមរបាយការណ៏ពីគជប​ នៅក្នុងដំណើការនៃការបោះឆ្នោតនឹងមានការចូលរួមពី អ្នកយកព័ត៌មានជាតិ មកពីស្ថាប័នចំនួន៩៥ មានចំនួន១០២២នាក់,​អ្នកយកព័ត៌មានអន្តរជាតិមានចំនួន៦៦ស្ថាប័ន ចំនួន២១២នាក់ ។ ចំពោះភ្នាក់ងារគណបក្សនយោបាយទាំងពេញសិទ្ធិនិងបម្រុង មានចំនួន ៧៩.៨៤៩នាក់។ ក្នុងនោះគណបក្សនយោបាយចំនួន ៥អត់បានដាក់អ្នកសង្កេតការណ៍ទេ។ដោយឡែកអ្នកសង្កេតការណ៏អន្តរជាតិ សម្រាប់ការបោះឆ្នោតមានចំនួនជាង ៥០០នាក់ ។

សូមជំរាបថា ការបោះឆ្នោតអាណត្តិទី ៦នេះ អ្នក​មានឈ្មោះក្នុងបញ្ជីបោះ​ឆ្នោត​មាន​ចំនួន៨.៣៨០.២១៧នាក់ ក្នុង​នោះស្ត្រីមាន​ចំនួន ៤.៤៧០.៨៦៤នាក់ ដែលពួកគេនឹងចេញទៅបោះឆ្នោតនៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា​ នៅតាម ការិយាល័យ​បោះឆ្នោត​សរុប២២.៩៦៧ ការិយាល័យទូទាំងប្រទេស៕

អត្ថបទ ៖ វង សុភ័ក្ត្រ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation