ការិយាល័យបោះឆ្នោតទូទាំងខេត្តកំពង់ចាមទទួលបានឧបករណ៏សម្រាប់បោះឆ្នោតរួចរាល់
| ព័ត៌មានជាតិ
SHARE

កំពង់ចាម ៖ ប្រធានលេខាដ្ឋានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ចាម​បានឲ្យដឹងថា​ សន្លឹកឆ្នោត ទឹកថ្នាំជ្រលក់ម្រាមដៃ ហិបឆ្នោត បន្ទប់សំងាត់ រួមទាំងសម្ភារៈផ្សេងទៀត ដែលបម្រើឲ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦នេះត្រូវបានបញ្ចូនទៅកាន់ការិយាល័យបោះឆ្នោតទាំងអស់ក្នុងខេត្តកំពង់ចាមរួចរាល់ហើយ។

បើតាមលោក មាន ម៉េងហ៊ួន ប្រធានលេខាធិការដ្ឋានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ចាមបានឲ្យដឹងថា​ នៅក្នុងខេត្តកំពង់ចាមគឺមានគណៈបក្សនយោបាយចំនួន១៩ក្នុងចំណោមគណៈបក្សនយោបាយទាំង២០ដែលបានឈរឈ្មោះបោះឆ្នោត ហើយចំណែកការិយាល័យបោះឆ្នោតក្នុងខេត្តកំពង់ចាមមានចំនួន១៦៥៩។

ក្នុងនោះការិយាល័យបោះឆ្នោតលេខ១៣៥៥ស្ថតិនៅក្នុងភូមិតាង៉ក ឃុំព្រៃរំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាមត្រូវបានផ្លាស់ប្តូរទីតាំងដោយសាររំខានពីទឹកទន្លេមេគង្គបានឡើងខ្ពស់៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation