អ្នកនាំពាក្យគ.ជ.ប អះអាងថាសំភារៈសម្រាប់បំរើឲ្យការបោះឆ្នោតត្រូវបានបញ្ជូនទៅតាមការិយាល័យរួចរាល់
| ព័ត៌មានជាតិ
SHARE

ឯកឧត្តម ឌឹម សុវណ្ណារុំ សមាជិកគណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោត និងជាអ្នកនាំពាក្យ​ បានបញ្ជាក់ថា
សំភារៈសម្រាប់បំរើការបោះឆ្នោតត្រូវបានគជប បញ្ជូនទៅតាមការិយាល័យបោះ ឆ្នោតរួចហើយ។ ដោយឡែកនៅខេត្ត មណ្ឌលគីរីដោយស្ថានភាពផ្លូវលំបាក ដឹកជញ្ជូនតាមរថយន្ត ប្តូរទៅជាការដឹក ជញ្ជូនតាមសត្វដំរី វិញ ដែលត្រូវពេលយូរបន្តិច។

ទោះបីជាតាមបណ្តាខេត្តមួយចំនួនមានទឹកជំនន់ ដែរពុំប៉ះពាល់ការិយាល័យបោះឆ្នោតទេ គឺគជប សង់បន្ទប់បោះឆ្នោត នៅគៀកនឹងទីទួលសុវត្ថិភាពបណ្តោះ អាសន្ន ។តួយ៉ាងនៅរាជធានីភ្នំពេញ ក្នុងខណ្ឌដង្កោ មានការិយាល័យបោះឆ្នោតចំនួន៩បានប្តូរទីតាំងការិយាល័យបោះ ឆ្នោតមកទីសុវត្ថិភាពងាយស្រួលប្រជា ពលរដ្ឋទៅបោះឆ្នោតថ្ងៃទី២៩ ខែកក្កដា។

ឯកឧត្ត ឌឹមសុវណ្ណារុំ បានបញ្ជាក់ទៀតថា- រយៈពេល២១ថ្ងៃនៃការធ្វើយុទ្ធនាការជោសនា បោះឆ្នោតទាំង២០គណបក្សនយោ បាយដែលទើបបានបញ្ចប់កាលពីថ្ងៃទី ២៧ខែកក្កដា គឺពុំមានអំពើហិង្សានយោ បាយ ឬការគំរាមកំហែងកើតមានក្នុង អំឡុងពេលឃោសនា នោះឡើយ ។

តាមការបញ្ជាក់ពីនាំពាក្យរូបនេះ​ ការបោះឆ្នោត​នៅថ្ងៃស្អែកនឹងមាន
សមាជិកព្រឹទ្ធសភា អាមេរិកចំនួន៤រូបក្នុងចំណោមអ្នកសង្កេតការណ៏បោះឆ្នោតអន្តរជាតិជាង៥០០ នាក់បានមកសង្កេតការណ៏បោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៦នៅកម្ពុជា៕



អត្ថបទ ៖ វងសុភ័ក្ត្រ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation