ព័ត៌មានជាតិ

បុរសពីរនាក់ជិះម៉ូតូទៅបុករថយន្តដឹកដីពេញទំហឹងស្លាប់ទាំង២នាក់

image

ភ្នំពេញ៖ បុរស២នាក់បានជិះម៉ូតូ១គ្រឿង ចេញពីស្រុកកំណើតទៅរុះរើផ្ទះឱ្យគេនៅម្តុំជម្ពូវ័ន តែបានជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យស្លាប់ភ្លាមៗ នៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២១ នៅតាមផ្លូវជាតិលេខ៦ ទល់មុខវត្តចំបក់មាស ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ករណីគ្រោះថ្នាក់ចរាចរណ៍នោះ ជនរងគ្រោះទាំងពីរនាក់ បានជិះម៉ូតូមួយគ្រឿងធ្វើដំណើរលើផ្លូវជាតិលេខ៦ ក្នុងទិសដៅពីជើងទៅត្បូងចូលរាជធានីភ្នំពេញ។ នៅពេលកំពុងធ្វើដំណើរដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តដឹកខ្សាច់មួយគ្រឿងធ្វើដំណើរពីត្បូងទៅជើងបញ្ច្រាស់ទិសគ្នា ហើយបត់ធ្វេងឆ្លងផ្លូវ តែដោយសារល្បឿនលឿនពេកម៉ូតូក៏បានបុករថយន្តចំកណ្ដាលពេញទំហឹងបណ្ដាលឱ្យបោកក្បាលបាក់កស្លាប់ទាំងពីរនាក់ ភ្លាមៗ។

ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញ បានចុះធ្វើការវាស់វែង និងឃាត់ខ្លួនម្ចាស់រថយន្តបង្ក និងយកវត្ថុតាងបញ្ជូនទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញដើម្បីចាត់ការតាមច្បាប់។ ចំណែកសពត្រូវបានក្រុមគ្រួសារបញ្ជូនទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី

ដោយ៖ មួង សុវណ្ណារិទ្ធ


ព័ត៌មានទាក់ទង...