ប្រាក់កម្ចីពីក្រៅប្រទេសបានចូលរួមចំណែកយ៉ាងច្រើនដល់ការអភិវឌ្ឍនសេដ្ឋកិច្ចនៅប្រទេសកម្ពុជា
| ព័ត៌មានជាតិ
SHARE

អស់រយៈពេល២៥ឆ្នាំកន្លងមកហើយ ដែលការអភិវឌ្ឍន៏ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាបានពឹងផ្អែកលើកម្ចីពីក្រៅប្រទេស ហើយទំហំនៃប្រាក់កម្ចីពីក្រៅប្រទេសទាំងនេះបានបន្តកើនឡើងជាលំដាប់។

យោងតាមរបាយការណ៏ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជាបានបង្ហាញថា បំណុលសាធារណៈដែលកម្ពុជាបានខ្ចីពីក្រៅប្រទេសនៅឆ្នាំ២០១៨នេះ នឹងកើនឡើងដល់ទឹកប្រាក់៧៨០០លានដុល្លារ ពោលគឺបានកើនឡើងពីទឹកប្រាក់៧១០០លានដុល្លារកាលពីឆ្នាំមុន។

ឯកឧត្តម វង្សី វិសុទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានលើកឡើងថា ប្រាក់កម្ចីពីក្រៅប្រទេសបានចូលរួមចំណែកយ៉ាងច្រើនដល់ការអភិវឌ្ឍន៏មូលដ្ឋានគ្រឹះសេដ្ឋកិច្ចនៅប្រទេសកម្ពុជា។

តាមរយៈប្រាក់កម្ចីពីក្រៅប្រទេសបានធ្វើអោយសេដ្ឋកិច្ចកម្ពុជាមានកំណើនជាមធ្យមប្រចាំឆ្នាំខ្ពស់ជាង៧%ក្នុង១ឆ្នាំរយៈពេលជាង២ទសវត្សរ៏ចុងក្រោយនេះ។ កម្ចីពីក្រៅប្រទេសបានជីវភាពប្រជាពលរដ្ឋ និងប្រាក់ចំណូលរាជរដ្ឋាភិបាលកើនឡើងខ្ពស់ជាងមុន។

ក្នុងនោះ ប្រាក់ចំណូលប្រចាំឆ្នាំជាមធ្យមសម្រាប់មនុស្សម្នាក់ៗនៅកម្ពុជារយៈពេល១ទសវត្សរ៏កន្លងមកនេះបានកើនឡើង២ដង ដោយបានកើនដល់១៥៦៩លានដុល្លារនៅពេលនេះ និងធ្វើអោយចំណូលរដ្ឋរយៈពេល១៨ឆ្នាំកន្លងមកនេះបានកើនឡើងជាង១៣ដងដោយសម្រេចបានក្នុងទឹកប្រាក់៤៦០០លានដុល្លារត្រឹមឆ្នាំ២០១៨នេះ។

សូមបញ្ជាក់ថា កម្ពុជាមានសមត្ថភាពគ្រប់គ្រងបំណុលសាធារណៈបានល្អ ហើយបំណុលសាធារណៈរបស់កម្ពុជានៅពេលនេះទៀតសោតគឺស្ថិតក្នុងកម្រិតមួយទាបនៅឡើយ ដោយមានកម្រិតត្រឹមតែរង្វង់៣៣%នៃ GDP ប៉ុណ្ណោះ ស្របពេលដែលបំណុលសាធារណៈនៅបណ្តាលប្រទេសជាច្រើនមានរហូតដល់ទៅអត្រាខ្ពស់ជាង១០០%នៃ GDP ឯណោះ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation