រាជរដ្ឋាភិបាលទម្លាក់កញ្ចប់ថវិកាពិសេស៥០លានទប់ស្កាត់ការធ្លាក់ចុះនៃតម្លៃស្រូវរបស់កសិករ
| ព័ត៌មានជាតិ
SHARE

រាជរដ្ឋាភិបាលបានបង្កើនឥណទាន ជាទុនបង្វិលកើនឡើងដល់៥០លានដុល្លារ ដែលនៅក្នងនោះមានកញ្ចប់ថវិកាពិសេសរបស់រាជរដ្ឋាភិបាល ចំនួន ៤៣លានដុលារ និងមូលនិធិផ្ទាល់របស់ធនាគារអភិវឌ្ឍន៍ជនបទចំនួន៧ លានដុល្លារ ដើម្បីផ្តល់ឲ្យរោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុនកែច្នៃ និងនំាចេញអង្ករ និងមជ្ឈមណ្ឌល ឬអ្នកប្រមូលទិញស្រូវ សម្រាប់ប្រមូលទិញស្រូវនារដូវប្រមូលផល ដើម្បីទប់ស្កាត់ការធ្លាក់ចុះនៃតម្លៃស្រូវរបស់កសិករ ធានាបាននូវតម្លៃស្រូវមិនធ្លាក់ទាបជាទីផ្សារ។

ឯកឧត្តម កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ បានឲ្យដឹងថា នៅរដូវប្រមូលស្រូវខាងមុខនេះ ប្រជាពលរដ្ឋនឹងមិនបារម្ភពីតម្លៃស្រូវឡើយ ព្រោះរាជរដ្ឋាភិបាលកម្ពុជា បានរួចរាល់ហើយក្នុងការទម្លាក់កម្ចីដល់រោងម៉ាស៊ីនកិនស្រូវ ដើម្បីប្រមូលទិញស្រូវពីកសិករតាមតម្លៃទីផ្សារ។

តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ ការទំលាក់កញ្ចប់ថវិកាឥណទានពិសេស សាង់សង់ឃ្លាំងស្តុកស្រូវចំនួន២សែនតោន និងឡសំងួតស្រូវចំនួន៣ពាន់តោនក្នុងមួយថ្ងៃ ស្ថិតនៅក្នុងខេត្តបាត់ដំបង ដែលបានសាងសង់រួចហើយ មានសមត្ថភាពស្រូបទាញ ស្រូវពីប្រជាកសិករជុំវិញតំបន់បាន។ ឃ្លាំងស្តុកស្រូវ ៥ម៉ឺនតោន និងឡសំងួតស្រូវ១៥០០តោនក្នុងមួយថ្ងៃ នៅតំបន់៣ផ្សេងទៀត រួមមានកំពង់ធំ ព្រៃវែង និងតាកែវ ក៏បានសាងសង់រួចហើយដែរ។

គួរបញ្ជាក់ថា ឃ្លាំងស្តុកស្រូវ និងឡសំងួតនៅតំបន់ ដែលមានសក្តានុពលប្រមូលស្រូបទិញស្រូវទាំងនេះ គឺធានាបាននូវស្ថេរភាពថ្លៃស្រូវ និងលើកស្ទួយថ្លៃស្រូវដល់ប្រជាកសិករ ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពរបស់ប្រជាកសិករខ្មែរឲ្យកាន់តែប្រសើរឡើង។

អត្ថបទ ៖ អៀវ ឈៀងនី

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation