វេទិកាសម្ព័ន្ធសង្គមស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា និងសភាសង្គមស៊ីវិលរបស់សហព័ន្ធរុស្ស៊ី ចុះMOUពង្រឹងកិច្ចសហការ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ ៖ កាលពីល្ងាចថ្ងៃទី២៧ខែកក្កដានេះ នៅសណ្ឋាគារកាំបូឌីយ៉ណា មានពិធីចុះ ហត្ថលេខាលើអនុស្សរណៈនៃការយោគ យល់គ្នារវាងវេទិកាសម្ព័ន្ធសង្គមស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា និងសភាសង្គមស៊ីវិលរបស់សហព័ន្ធរុស្ស៊ី ។

ពិធីចុះអនុស្សារណៈនេះធ្វើឡើងរវាង ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធាននៃវេទិកាសម្ព័ន្ធសង្គមស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា ជាមួយឯកឧត្តម ស៊្រីជី អ័រហ្សូនីគីត អនុប្រធាន នៃសភាសង្គមស៊ីវិលរបស់សហព័ន្ធរុស្ស៊ី។

នាឱកាសនោះដែរឯកឧត្តម កឹម រ័ត្នវិសិដ្ឋ មានប្រសាសន៏បញ្ជាក់ថា​ ការចុះអនុស្សារណៈ (MOU) ក្នុងគោលបំណងពង្រឹងកិច្ច សហការរវាងអង្គការក្រៅរដ្ឋាភិបាលនៃប្រទេសទាំង២។
ប្រទេសរុស្ស៊ី គឺជាមិត្តល្អរបស់កម្ពុជា ហើយបានជួយកសាងប្រទេសកម្ពុជា ចាប់តាំងពីកម្ពុជា ចាប់ផ្តើមកសាងប្រទេសពីបាត ដៃទទេ។

អរគុណរុស្ស៊ី បានបញ្ជូនអ្នកសង្កេតការណ៏ដែលសុទ្ធតែជាឥស្សរៈជនជាន់ខ្ពស់ប្រទេសរុស្ស៊ី មកចូលរួមសង្កេតការណ៏ បោះ ឆ្នោតជ្រើសតាំងតំណាង រាស្ត្រ នីតិ កាលទី៦ដែលនិងប្រព្រឹត្ត ទៅនៅថ្ងៃទី២៩ខែ ៗកក្កដាខាងស្អែកនេះ ចូលរួម លើកកំពស់ប្រជាអិបតេយ្យនៅកម្ពុជា និង ចូលរួមចំណែកឲ្យសង្គមស៊ីវិលនៃប្រទេស ទាំងពីរមានឱកាសផ្លាស់ប្តូរបទពិសោធន៏គ្នាទៅវិញ ទៅមក។

ទាក់ទងនិងស្ថានភាពនយោ បាយកម្ពុជា មុនការបោះ ឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ត្រូវឯកឧត្តមកឹមរ័ត្ន ពិសិដ្ឋ ជំរាបជូនគណៈប្រតិភូរុស្ស៊ី ថា ការបោះ ឆ្នោតជ្រើស តាំងយំណាងរាស្ត្រនីតិកាលទី៦ មានគណបក្សនយោបាយចំនួន ២០ ចូលរួមប្រកួតប្រជែង និងគ្មានអំពើហិង្សានយោបាយ ឬការំរាមកំហែងនោះទេ ។ការបោះឆ្នោតនាថ្ងៃទី២៩ខែ កក្កដានេះ មានអ្នកសង្កេតការ ណ៏ជាតិ អន្តរជាតិច្រើនចូលរួម សង្កេតការណ៏បោះឆ្នោត។
ឯកឧត្តម ស៊្រីជី អ័រហ្សូនីគីតអនុ ប្រធាននៃសភាសង្គមស៊ីវិលរបស់សហព័ន្ធរុស្ស៊ីបានមាន ប្រសាសន៏បញ្ជាក់ថា​ ប្រទេទាំងពីរមានភាពស្និទ្ធស្នាលជាមួយគ្នា ។
ការចុះMOUនេះមិនត្រឹមតែការចងសម្ព័ន្ធភាពរវាងប្រទេសនិងប្រទេស រវាងប្រជាជន និងប្រជា ជនទេ វិស័យឯកជនក៏មានទំ នាក់ទំនងជាមួយគ្នាបានដែរ។
ការចុះMOUគឺដើម្បីផ្លាសប្តូរ និស្សិតសិក្សា ទៅវិញទៅមក និងការផ្លាស់ប្តូរភាពយន្តគ្នា ទៅវិញ ទៅមក ដែលតាមរយៈនេះយើងស្គាល់គ្នាកាន់តែច្បាស់និងផ្លាស់ប្តូរព័ត៌មាន ដែលជាការ បង្កើតទំនាក់ទំនង ជាមួយគ្នាយ៉ាងស៊ី ជម្រៅ ជាមួយគ្នា។


ឯកឧត្តមបានបញ្ជាក់ទៀតថា​ ការ បោះឆ្នោតនៅកម្ពុជា និងប្រព្រឹត្ត ទៅដោយសេរីយុត្តុធម៌ ហើយមានការទទួលស្គាល់ពីសំណាក់សង្កេតកាណ៏អន្តរ ជាតិ ផងដែរអ្នកសង្កេត ការណ៏រុស្ស៊ី និងចុះ ទៅសង្កេតការបោះ ឆ្នោតតាមការិយាល័យបោះឆ្នោតនៅថ្ងៃ ទី២៩ខែកក្កដា។
វេទិកាសម្ព័ន្ធសង្គមស៊ីវិលកម្ពុជា មានគោលបំណងបង្កើតបណ្តាញនៃសង្គមស៊ីវិលក្នុងកម្រិតជាតិ និងអន្តរជាតិដើម្បីសហការអនុវត្តគំរោងអភិវឌ្ឍន៏ដែលពាក់ ព័ន្ធវិស័យសំខាន់ៗដូចជាវិស័យសុខាភិ បាល , អប់រំ , ដឹកជញ្ជូន,និងទឹកស្អាតជាដើម សំដៅចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកំពស់សុខុមាល ភាព របស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍន៏សេដ្ឋកិច្ច សង្គម ប្រកប ដោយចីរភាព៕



អត្ថបទ ៖ វង​ សុភ័ក្ត្រ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation