ព័ត៌មានជាតិ

នាវាកងទ័ពជើងទឹក​ឥណ្ឌា១គ្រឿងចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ​៤ថ្ងៃ​

image

អត្ថបទ៖ ប៉ៃ សុឃីម

ព្រះសីហនុ៖ នាវាកងទ័ពជើងទឹកសាធារណរដ្ឋឥណ្ឌា ១គ្រឿង បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ រយៈពេល០៤ថ្ងៃ(ចាប់ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ រហូតដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២១)។

ក្នុងដំណើរចូលចតរបស់នាវាកងទ័ពជើងទឹកឥណ្ឌានាឱកាសនោះដោយមានការ ទទួលស្វាគមន៍ ពីលោកឧត្តមនាវីត្រី អ៊ិន សុខេមរ៉ា នាយសេនាធិការរង តំណាងមូលដ្ឋានសមុទ្រ កងទ័ពជើងទឹក បានដឹកនាំនាយនាវីចំនួន១៥រូប ស្វាគមន៍ចំពោះ លោកវរនាវីទោ BK PONNAPPA មេបញ្ជាការនាវាឈ្មោះ INS KILTAN ជាប្រធានគណៈប្រតិភូកងទ័ពជើងទឹកសាធារណរដ្ឋឥណ្ឌា ដែលមាននាវិកសរុបចំនួន២០០នាក់ ក្នុងដំណើរចូលចតជាផ្លូវការដើម្បីប្រគល់សម្ភារសង្គ្រោះទឹកជំនន់មួយចំនួនជូនដល់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយកម្ពុជា។

មន្ត្រីកងទព័ជើងទឹកឲ្យដឹងពីលក្ខណៈបច្ចេកទេសរបស់នាវានេះរួមមាន ទទឹង ១៣ម., បណ្តោយ ១១០ម., ជម្រៅទឹក ០៧ម. និង ទម្ងន់ផ្ទុក ៣.១៥០តោន។

តាមការគ្រោងទុកនាវាINS KILTAN នឹងចាកចេញពីកម្ពុជាវិញនៅវេលាម៉ោង៩ព្រឹកថ្ងៃ ទី០១ ខែមករា ឆ្នាំ២០២១ខាងមុខនេះ ទាំងអស់នេះគឺជាការទំនាក់ទំនង ល្អរវាងប្រទេសទាំងពីរ កម្ពុជា-ឥណ្ឌា៕