អភិបាលខេត្តស្ទឹងត្រែងចុះពិនិត្យការិយាល័យបោះឆ្នោតដែលលិចទឹកនៅឃុំតាឡាត ស្រុកសេសាន
| ព័ត៌មានជាតិ
SHARE

ខេត្តស្ទឹងត្រែង៖ បន្ទាប់ពីបញ្ចប់ការឃោសនារកសំឡេងឆ្នោតចុងក្រោយ​នៅរសៀលថ្ងៃទី២៧ កក្កដានេះ ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្ត បានដឹកនាំក្រុមការងារចុះពិនិត្យជាក់ស្តែងនូវការិយាល័យបោះឆ្នោតចំនួនពីរ ក្នុងឃុំតាឡាត ស្រុកសេសាន ដែលបានលេចទឹកអស់រយ:ចំនួនបីថ្ងៃកន្លងមក ដោយសារទឹកភ្លៀង និងទឹកជំនន់ពីទន្លេខាងលើនៅប្រទេសលាវ។

ការចុះពិនិត្យជាក់ស្តែងនេះ ឯកឧត្តមបានបញ្ជាក់ថា ទី១-បើទឹកនៅតែបន្តលិចការិយាល័យ​ ដូច្នេះយើងនឹងពិភាក្សាជាមួយគណៈកម្មាធិការរៀបចំការបោះឆ្នោត ត្រូវដូរទីតាំងឬយ៉ាងណា? ទី២-ដើម្បីវាយតម្លៃសភាពការណ៍រួម និងសនិដ្ឋានថាតើទឹកអាចនិងស្រកទាន់សភាពការណ៍ ទី៣-ត្រៀមលក្ខណៈទូក ដើម្បីដឹកប្រជាពលរដ្ឋទៅបោះឆ្នោត។

លោក ញ៉ែម សារី អភិបាលរងខេត្ត និងជាប្រធានក្រុមការងារចុះជួយឃុំតាឡាត បានឲ្យដឹងថា ឃុំតាឡាតមានចំនួន៦ភូមិ ហើយភូមិដែលកំពុងទឹកលេចមានចំនួន៤ភូមិ និង២ការិយាល័យបោះឆ្នោត៕ (អត្ថបទ៖ ភ្នាក់ងារខេត្តស្ទឹងត្រែង)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation