ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកោះកុងចូលរួមក្នុង ពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៦​ ឆ្នាំ២០១៨
| ព័ត៌មានជាតិ
SHARE

(កោះកុង) ៖ នៅព្រឹកថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០១៨ ឯកឧត្តម នាយឧត្តមនាវី ទៀ វិញ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកោះកុង បានដឹកនាំក្រុមការងារ គណបក្សប្រជាជនកម្ពុជា​ សមាជិក សមាជិកា ក្រុមយុវជន ប្រមាណជាង៣០០០នាក់ ដង្ហែរក្បួនបិទបញ្ចប់យុទ្ធនាការឃោសនារកសំលេង សម្រាប់នីតិកាលទី៦ ឆ្នាំ២០១៨ ដែលជួបជុំធ្វើឡើងនៅស្រុកមណ្ឌលសីមា ខេត្តកោះកុង។

ថ្លែងទៅកាន់អង្គពិធីនេះ​ ឯកឧត្តម​ នាយឧត្តមនាវី ទៀ វិញ​ បានមានប្រសាស្ត្រថា មានតែគណៈបក្សប្រជាជនទេដែលបានដឹកនាំប្រទេសឆ្លងរួចផុតពីស្ថានការណ៍ដ៏គ្រោះថ្នាក់ ហើយថែមទាំងការពារបាននូវសុខសន្តិភាព ស្ថិរភាព និងសណ្តាប់ធ្នាប់សង្គមរាំងស្កាត់បានទាន់ពេលវេលានូវឧបាយកលបដិវត្តពណ៌ដែលមានការគាំទ្រពីបរទេសអមិត្ត​ដែលប៉ុនប៉ងធ្វើឱ្យមានការផ្លាស់ប្តូរផ្ទុយពីរដ្ឋធម្មនុញ្ញនឹងនាំជាតិទៅរកគ្រោះមហន្តរាយជាថ្មីម្តងទៀត។

មិនតែប៉ុណ្ណោះគណៈប្រជាជនកម្ពុជានៅតែខិតខំបន្តដាក់ចេញអោយអនុវត្តនូវកម្មវិធីនយោបាយឈ្នះៗសម្រាប់ការកសាង និងការពារមាតុភូមិ ពោលគឺធ្លាប់បានឆ្លងកាត់ការដឹកនាំតាំងពីបាតដៃទទេរ រហូតមានអ្វីៗគ្រប់បែបយ៉ាងមកដល់បច្ចុប្បន្ន។

ក្នុងឱកាសនោះដែរ​ ឯកឧត្តម​ នាយឧត្តមនាវី ទៀ វិញ​ បានថ្លែងការសរសើរដល់បងប្អូនប្រជាពលរដ្ឋ ដែលបានលះបង់អស់ពីំលាំងកាយ កំលាំងចិត្ត ស្មោះស្ម័គ្មចូលរួមគាំទ្រគណៈបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៑ុន សែន ជាប្រធាន ពិសេសជាងនេះទៀតគឺថ្ងៃបិទយុទ្ធនាការឃោសនារកសម្លេងឆ្នោតក្នុងពេលនេះតែម្តង ដែលបងប្អូនសមាជិក សមាជិកា ក្រុមយុវជន និងប្រជាពលរដ្ឋ បានចូលរួមដង្ហែរក្បួនយុទ្ធនាការឃោសនាក្នុងថ្ងៃបញ្ចប់នេះ ដោយម្នាក់ៗបានប្រឹងប្រែងយ៉ាងសកម្មមិនថាភ្លៀង រលឹមឡើយ។


​ដើម្បីទទួលបាននូវភាពរីកចំរើនរុងរឿង ទាំងសន្តិភាព ស្ថិរភាព និងជីវភាពសម្បូរសប្បាយ ថ្កុំថ្កើង ឯកឧត្តម នាយឧត្តមនាវី ទៀ វិញ បានអំពាវនាវដល់សមាជិកគណបក្សប្រជាជននិងប្រជាពលរដ្ឋទាំងអស់អញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានរូបសញ្ញាទេវតាបាចផ្កា​ លំដាប់លេខរៀងទី២០នៅក្នុងសន្លឹកឆ្នោត នាថ្ងៃទី២៩ កក្កដា ២០១៨​ ខាងមុខនេះ​ ដើម្បីបន្ត​ ការអភិវឌ្ឍប្រទេសជាតិអោយបានសម្បូរសប្បាយរុងរឿង​៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation